30 C
Phnom Penh
Saturday, July 27, 2024

អ្នកល្មើសនឹងវិធានការរដ្ឋបាលចំនួន២៥២នាក់ និងផាកពិន័យបានចំនួន ៣០លានរៀល នៅថ្ងៃទី៣១ ខែសីហា

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សយកទៅធ្វើការអប់រំ និងពិន័យបានចំនួន ២៥២នាក់ និងឃាត់យានយន្តបានចំនួន១២១គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩(គ.អ.ក) នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងរបាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់រថយន្តចំនួន ៥៧គ្រឿង ម៉ូតូចំនួន៦៤គ្រឿង និងឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន២៥២នាក់ ពាក់ព័ន្ធករណីល្មើសនឹងវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន១៤៦ករណី និងផ្សព្វផ្សាយច្បាប់ទៅលើទីតាំងសរុបចំនួន៦៨៨កន្លែង និងពិន័យជាប្រាក់បានចំនួន៣០,០០០,០០០រៀល ផងដែរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img