26 C
Phnom Penh
Saturday, November 30, 2024

អ្នកមានរថយន្តហួសសុពលភាព ប្រញាប់ទៅធ្វើឆៀក ដើម្បីកុំឱ្យទទួលរងការពិន័យ

ស្តាប់អត្ថបទជាសម្លេង

ខេត្តប៉ៃលិន ៖ នៅកន្លែងធ្វើឆៀករថយន្ត គេសង្កេតឃើញមានរថយន្តតូចធំមួយចំនួន បានហួសសុពលភាព ដែលត្រូវឆៀកម្តងទៀត ដោយអ្នកខ្លះហួសរហូតដល់ ១ខែ ២ខែ និងខ្លះទៀតហួសដល់៥ទៅ៦ខែឯណោះ ដោយត្រូវបានពិន័យចាប់ពី ៥០០រៀល ដល់២០០០រៀលក្នុង១ថ្ងៃ ។ ដូច្នេះ ប្រជាពលរដ្ឋ ដែលមានរថយន្តជិតដល់ថ្ងៃត្រូវធ្វើឆៀកម្តងទៀត ត្រូវប្រញាប់យករថយន្តទៅឆៀកដើម្បីកុំឱ្យមានការផាកពិន័យ ។

ហេតុការណ៍ផាកពិន័យរថយន្តហួសសុពលភាពថ្ងៃខែឆៀកនេះ បានកើតឡើងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលយករថយន្តទៅឆៀកបានរៀបរាប់ឱ្យដឹងថា ៖ ពី១ថ្ងៃទៅ១ថ្ងៃ ពួកគាត់ចេះតែភ្លេចយករថយន្តរបស់ខ្លួន ដែលហួសសុពលភាពថ្ងៃខែកំណត់ទៅឆៀក ដោយអ្នកខ្លះហួស១ខែ ខ្លះហួស២ ទៅ៣ខែ និងមានអ្នកខ្លះទៀតហួសថ្ងៃកំណត់ឆៀក រហូតដល់ជិត១ឆ្នាំផងដែរ ។ ដូច្នេះ គាត់ត្រូវបង់ថ្លៃពិន័យម្នាក់ៗ ទៅតាមរថយន្តតូច ឬធំ ដោយគិតជាថ្ងៃ បើរថយន្តតូច ត្រូវផាកពិន័យ១ថ្ងៃ៥០០រៀល បើរថយន្តធំ ត្រូវផាកពិន័យ១ថ្ងៃ ចំនួន១០០០ទៅ២០០០រៀល ។

 ចំណែកខាងមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្រុមឆៀក ចល័តទាំងនេះ មកពីខេត្តបាត់ដំបង ដោយចាប់ផ្តើមធ្វើឆៀករថយន្តអស់រយ:ពេល១អាទិត្យមកហើយ ដោយនៅថ្ងៃនេះ ជាថ្ងៃចុងបញ្ចប់ ។ ដូច្នេះ ប្រជាពលរដ្ឋ ដែលមិនទាន់បានយករថយន្តទៅឆៀកសូមប្រញាប់ បើសិនជាហួសុពលភាព នឹងធ្វើការផាកពិន័យ ដោយ១ថ្ងៃចាប់ពី ៥០០ ទៅ ២០០០រៀល ។ ចំពោះការផាកនេះ គឺធ្វើឡើងនៅទូទាំងប្រទេស ព្រោះដើម្បីពិនិត្យមើលលក្ខណ: បច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ជៀសវាងបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img