30 C
Phnom Penh
Saturday, July 27, 2024

អ្នកនាំពាក្យ៖ អ្នកចាក់វ៉ាក់សាំង ក្របខណ្ឌក្រសួងការពារជាតិ ដែលមិនទាន់ទទួលបានបណ្ណ សូមទៅទំនាក់ទំនងនៅកន្លែង ដែលខ្លួនបានចាក់ ឬនៅកងរាជអាវុធហត្ថ ក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ ៖ ឧត្តមសេនីយ៍ ឈុំ សុជាតិរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ ពុទ្ធិញូវ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះថា ចំពោះអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមិនទាន់ទទួលបានប័ណ្ណចាក់វ៉ាក់សាំង សូមទៅទំនាក់ទំនង នៅកន្លែងដែលខ្លួនធ្លាប់បានចាក់ ឬនៅកងរាជអាវុធហត្ថ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងរក ឬធ្វើប័ណ្ណនេះឡើង។

លោក ឈុំ សុជាត បានមានប្រសាសន៍ថា “ក្រសួងបានទទួលដំណឹងនេះច្រើន ពីសំណាក់ប្រជាពលរដ្ឋ ហើយបាននឹងកំពុងធ្វើការជាមួយអង្គភាព ដែលទទួលបន្ទុកចេញប័ណ្ណចាក់វ៉ាក់សាំងនេះ”។ ឯកឧត្តមបន្ថែមថា ក្រសួងនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ នូវបញ្ហានេះ ដោយមិនទុកចោលនោះទេ។
លោកបានទទួលស្គាល់ថា ការចេញប័ណ្ណចាក់វ៉ាក់សាំងនេះយឺត ដោយសារមានមនុស្សទៅចាក់ច្រើន ហើយក្រុមគ្រូពេទ្យក្របខណ្ឌការពារជាតិ សម្រុកចាក់ ធ្វើយ៉ាងណាឲ្យបានវ៉ាក់សាំងចូលខ្លួនសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ហើយបណ្ណចាក់វ៉ាក់សាំង ទើបធ្វើតាមក្រោយ។

យោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងទូទាំងប្រទេស ក្នុងនោះរួមទាំងក្រសួងការពារជាតិផងដែរ បានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រួមមាន៖ -លើប្រជាជនអាយុពី១៨ឆ្នាំឡើងមាន១០១,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន៩៩,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ជាង១លាន៨សែននាក់ (១,៨២៧,៣៤៨ នាក់)
-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន១០៥,៦៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ជិត១លាន៩សែននាក់ (១,៨៩៧, ៣៨២នាក់)
-លើកុមារអាយុ០៥ឆ្នាំ មាន១០៣,៩៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ជាង៣សែននាក់ (៣០៤,៣១៧នាក់)
-លទ្ធផលចាក់វ៉ាក់សាំង ធៀបនឹងចំនួនប្រជាជនសរុប១៦លាន នាក់ មាន៨៩,៤៩% ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img