30 C
Phnom Penh
Saturday, July 27, 2024

អ្នកនាំពាក្យថា ក្រសួងអប់រំកំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន កាត់សក់សិស្សប្រុស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់ឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន បានកាត់សក់សិស្សប្រុស បើទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។ លោកថា៖ «ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យករណីនេះ»។

លោកអ្នកនាំពាក្យក៏បានឱ្យដឹងទៀតថា ជាទូទៅគណ: គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ ប្រសិនចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្ត-រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។

ពាក់ព័ន្ធនឹងករណីនេះដែរអ្នកគ្រូ ទឹង រចនា នាយិការងវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន បានមាន ប្រសាសន៍ថា មុនឈានដល់ការអនុវត្តកិច្ចការនេះសាលាបានប្រជុំណែនាំអស់រយៈពេលជាយូរមកហើយ ដោយតម្រូវឱ្យសិស្សសាលាប្រុសៗ ទាំងអស់ត្រូវកាត់ សក់ម៉ូតប៉េអឹម។ អ្នកគ្រូបន្ថែមថា យើងបានឯកភាពគ្នានៅក្នុងនៅក្នុងចំណោមក្រុមប្រឹក្សាសាលាក៏ដូចជាក្រុម ប្រឹក្សាយុវជនតាមរយៈការប្រជុំដាក់ផែនការនេះជាយូរ ឆ្នាំមកហើយ ហើយក៏បានអនុវត្តជាបន្តបន្ទាប់មកដែរ។

អ្នកគ្រូទឹង រចនា បានបន្ថែមថាបទបញ្ជាផ្ទៃក្នុងសាលាបានប្រជុំជាមួយអាណាព្យាបាលសិស្ស និងសហគមន៍នៅជុំវិញសាលាដោយបានឯកភាពគ្នា ក្នុងការកំណត់យកម៉ូតសក់មួយនេះ។ អ្នកគ្រូមានប្រសាសន៍ថា”យើងបានកំណត់ហើយការ អនុវត្តទៅតាមវិន័យសាលាក៏អស់រយៈពេលជាយូរមកហើយដែរ។ ហើយមុនពេលដែលយើងចុះអនុវត្តនេះលោកគ្រូអ្នកគ្រូក៏បានប្រាប់ និងជូនដំណឹងដ៏សិស្សដែលមិនបានកាត់សក់នោះដែរ”។

បើទោះបីជាមានប្រតិកម្មចម្រុះពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងណាក៏ដោយ អ្នកគ្រូ ទឹង រចនាអះអាងថា អាណាព្យាបាលសិស្សទាំងឡាយនៅក្នុងតំបន់នោះមិនបានបញ្ចេញប្រតិកម្មប្រឆាំងជាមួយសាលានោះឡើយ។ មិនតែប៉ុណ្ណោះអាណាព្យាបាលទាំងនោះអស់បានគាំទ្រចំណាត់ការរបស់សាលា។ ព្រោះបានជូនដំណឹងច្រើនដង និងយូរឆ្នាំមកហើយ ចំពោះបញ្ហានេះ។ អ្នកគ្រូនាយិការងវិទ្យាល័យហ៊ុនសែនសំពៅលូនបានសង្កត់ធ្ងន់ថា នេះគឺជាការអនុវត្តបទ បញ្ជាផ្ទៃក្នុងរបស់សាលា។

គួរឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះមានការភ្ញាក់ផ្អើលពីមហាជន និងបានរិះគន់ពីការចាត់វិន័យរបស់គ្រូនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ក្នុងខេត្តបាត់ដំបង ដោយបានកាត់សក់សិស្សប្រុសៗ បើទៅះបីជាសិស្សមួយចំនួនបានកាត់សក់ខ្លី សឹងតែគ្មានកន្លែងឱ្យកាត់ទៀតក្តី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img