30 C
Phnom Penh
Saturday, July 27, 2024

អ្នកនាំពាក្យក្រុមតាលីបង់និយាយថាស្ត្រីនឹងអាចចូលរួមក្នុងសង្គមនៅអាហ្វហ្គានីស្ថាន

ស្តាប់អត្ថបទជាសម្លេង

អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មជ្ឈិមចិន (CMG) កាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងអាចចូលរួមក្នុងកិច្ចការសង្គម, ទទួលបានសិទ្ធិធ្វើការងារនិងការសិក្សាអប់រំ និងអាចជ្រើសរើសរបៀបពាក់កន្សែងគ្របក្បាលដោយខ្លួនឯង។

បញ្ហាសិទ្ធិស្ត្រីអាហ្វហ្គានីស្ថានក្រោមច្បាប់សាសនាអ៊ីស្លាម សារៀ (Sharia) បន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងតំបន់ភាគច្រើននៅក្នុងប្រទេសនេះបានក្លាយជាប្រធានបទគួរឲ្យព្រួយបារម្ភ។ អ្នកនាំពាក្យការិយាល័យនយោបាយក្រុមតាលីបង់បាននិយាយនៅក្នុងប្រទេសកាតាថា ស្ត្រីទាំងអស់អាចបន្តការរស់នៅតាមធម្មតាបន្ទាប់ពីក្រុមនេះចូលគ្រប់គ្រង។

លោក ស៊ូហេល សាហ៊ីន (Suhail Shaheen) បាននិយាយថា «ពួកគេអាចរិះគន់ឬរាយការណ៍ទៅក្រុមអ្នកសារព័ត៌មាន ហើយពលរដ្ឋមិនគួរមានអ្វីដែលត្រូវព្រួយបារម្ភទេនៅក្រោមការគ្រប់គ្រងរបស់ពួកយើង។»

សំដៅទៅលើសិទ្ធិទូលំទូលាយរបស់ស្ត្រីនៅក្នុងសង្គម លោក សាហ៊ីន បានកត់សម្គាល់ថា ពួកគេអាចចូលរួមក្នុងសង្គម និងជ្រើសរើសរបៀបនៃការពាក់កន្សែងគ្របក្បាលអាស្រ័យទៅលើការងាររបស់ពួកគេ។

សូមរម្លឹកថា ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃទី១៥ ខែសីហាថា សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានបញ្ចប់ ហើយពួកគេនឹងប្រកាសពីការបង្កើតរដ្ឋថ្មីមួយគឺរដ្ឋអ៊ីស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថានឆាប់ៗនេះ។ ពួកគេនឹងចាត់វិធានការប្រកបដោយការទទួលខុសត្រូវដើម្បីធានាសុវត្ថិភាពពលរដ្ឋអាហ្វហ្គានីស្ថាន និងបេសកកម្មបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img