30 C
Phnom Penh
Saturday, July 27, 2024

អ្នកនាង ដេត ម៉ាលីណា ជួបគ្រោះថ្នាក់ចរាចរណ៌ បេីកឡានទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង


ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Rolls Royce ១គ្រឿង បេីកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងបង្កអោយក្បាលព្រួញពុះចែកទ្រូងផ្លូវរងការខូចខាត រួមទាំងបាក់អស់បង្កោលភ្លេីងមួយដេីមផងដែរ ។

ហេតុការណ៍ គ្រោះ ថ្នា ក់ ចរាចរណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃ១៣ ខែតុលា ឆ្នាំ២០២១ នេះ ។


បើតាមកាបង្ហោះរបស់លោក ឌួង ឆាយ រថយន្តម៉ាក់ Rolls Royce ដែលពាក់ស្លាក់លេខ “កម្ពុជា Mr Idol” គឺជារថយន្តអតីតភរិយារបស់លោក គឺ អ្នកនាង ដេត ម៉ាលីណា ប៉ុន្តែនៅកន្លែងកើតហេតុមិនឃើញម្ចាស់រថយន្តឡើយ ឃើញតែអង្គរក្សតែប៉ុណ្ណោះ។

រូបភាពនឹងអត្ថបទដោយ​ Puthinews

អានបន្ត

spot_img