25 C
Phnom Penh
Tuesday, February 7, 2023

អ្នកធ្វើដំណើររាប់ម៉ឺននាក់បានជាប់គាំងនៅអាកាសយានដ្ឋានហ្វីលីពីន ដោយសារដាច់ចរន្តអគ្គិសនី

(ម៉ានីល)៖ អ្នកធ្វើដំណើររាប់ម៉ឺននាក់ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋានហ្វីលីពីននៅថ្ងៃអាទិត្យននេះ បន្ទាប់ពីចរន្តអគ្គីសនីបានដាច់ ដែលបានបង្កការរំខានដល់ឧបករណ៍ទំនាក់ទំនង និងរ៉ាដានៅក្នុងមជ្ឈមណ្ឌលដ៏មមាញឹកបំផុតរបស់ប្រទេស ដែលនាំឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល ពន្យារពេល ឬបង្វែរទិសដៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២២។

ជើងហោះហើរជាង៣៦០ ត្រូវបានលុបចោល បង្វែរ ឬពន្យារពេល ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៥៦,០០០នាក់។ បញ្ហានេះបានកើតឡើង នៅពេលដែលមនុស្សជាច្រើន បានចាប់ផ្តើមត្រឡប់ទៅរដ្ឋធានីដើម្បីធ្វើការ និងរៀនសូត្រ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសកល។

ទោះជាយ៉ាងណា មន្ត្រី​ព្រលាន​យន្តហោះ​មិន​បាន​បញ្ជាក់​ពី​ដើម​ហេតុ​នៃ​បញ្ហា​នេះ​ទេ។ ប៉ុន្តែលេខាធិការនាយកដ្ឋានដឹកជញ្ជូន លោក Jaime Bautista បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលគ្រប់គ្រងជើងហោះហើរទាំងក្នុង និងក្រៅប្រទេស «បានគាំងដំណើរការ» ដោយសារតែដាច់ចរន្តអគ្គិសនី ដែលបណ្តាលឱ្យបាត់បង់ទំនាក់ទំនង វិទ្យុ រ៉ាដា និងអ៊ីនធឺណិត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img