25 C
Phnom Penh
Friday, November 29, 2024

អ្នកជំនាញសុខាភិបាលរបស់អាមេរិកបង្ហាញការព្រួយបារម្ភអំពីវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី​

ស្តាប់អត្ថបទជាសម្លេង

ក្រុមមន្រ្តីសុខាភិបាលកំពូលៗរបស់អាមេរិកបានសម្តែង ការព្រមានជាថ្មីអំពីការកេីនឡេីងនៃករណីឆ្លងវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី​ ដែលតា​ (Delta) នៅទូទាំងអាមេរិក ស្របពេលដែលមានការអំពាវនាវកាន់តែច្រើនឡើងឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩។ 

លោក អេនថូនី​ ហ្វូស៊ី (Anthony Fauci) ទីប្រឹក្សាកំពូលផ្នែកវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតី ចូ​ បៃដិន​ (Joe Biden) បាននិយាយថា «រឿងអាក្រក់កំពុងកើតឡើង។ យើងត្រូវតែដឹងអំពីរឿងនេះ»។

លោក ហ្វូស៊ី អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់អាមេរិកបាននិយាយថា លោកមិនរំពឹងថានឹងមានការដាក់កំហិតថ្នាក់ជាតិឲ្យចាក់វ៉ាក់សាំងកូវីដ-១៩​ នោះទេ។

ប៉ុន្តែទោះជាយ៉ាងណា លោកបាននិយាយថាដរាបណានិយតកររដ្ឋបាលចំណីអាហារ និងឱសថផ្តល់ការអនុញ្ញាតពេញលេញសម្រាប់ការចាក់វ៉ាក់សាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ លោកគាំទ្រយ៉ាងខ្លាំងឲ្យសាកលវិទ្យាល័យ,​ អាជីវកម្ម និងសហគ្រាសដទៃទៀតក្នុងស្រុកដាក់កំហិតឱ្យចាក់វ៉ាក់សាំង។

ពលរដ្ឋអាមេរិកជាង ១៦៦លាននាក់ហេីយបានចាក់វ៉ាក់សាំងកូវីដ-១៩​ គ្រប់ដូស ដែលស្ទើរតែពាក់កណ្តាលនៃចំនួនពលរដ្ឋសរុប​ ខណៈដែលពលរដ្ឋអាយុ ១២ឆ្នាំ និងក្មេងជាងនេះ គឺមិនទាន់មានគោលការណ៍ច្បាស់លាស់អំពីការចាក់វ៉ាក់សាំងនេះទេ។ 

អាមេរិករហូតមកដល់ពេលនេះនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅលើពិភពលោកពីការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩​ ដោយមានអ្នកឆ្លងសរុបជាង​ ៣៦លាននាក់​ក្នុងនោះមានអ្នកស្លាប់ជាង​ ៦៣ម៉ឺននាក់៕

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img
spot_img