26 C
Phnom Penh
Sunday, December 1, 2024

អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា កំពុងសម្រាកព្យាបាលលើសពីរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែង ត្រូវធ្វើតេស្ត PCR មុនអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសថា យោងតាមការសិក្សាវាយតម្លៃលើលទ្ធផលតេស្ត PCR នៃអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតាដែលទទួលបានពីមណ្ឌលព្យាបាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ នៅរាជធានីភ្នំពេញ ព្រមទាំងស្ថានភាពវិវត្តន៍បច្ចុប្បន្ននៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា និងការរស់នៅក្នុង បរិបទថ្មី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំ ដូចខាងក្រោម៖

១. ការព្យាបាល និងការធ្វើចត្តាឡីស័កក្រោយពេលព្យាបាល ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ត្រូវធ្វើដូច គ្នាទៅនឹងសេចក្តីកែសម្រួលលក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅផ្ទះ លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និង លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ សម្រាប់អ្នកជំងឺកូវីដ-១៩ប្រភេទអាល់ហ្វា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ។

២. អនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ជាមួយគ្នានិងអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា  ។ 

៣.អនុញ្ញាតឱ្យវិស័យសុខាភិបាលឯកជនស្របច្បាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា។

 ៤. អនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ធ្វើការសម្រាកព្យាបាលនៅផ្ទះ ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន និងពង្រឹងនូវការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ឱ្យបានហ្មត់ចត់។

 ៥. ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ លើសពីរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែង ត្រូវធ្វើតេស្ត PCR និងទទួលបានលទ្ធផលតេស្តអវិជ្ជមាន មុនអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៏ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយជាសាធារណៈនាព្រឹកថ្ងៃទី០៦ខែ តុលា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន២២១នាក់ អ្នកជាសះស្បើយ ៤៤៣នាក់ និងស្លាប់ថ្មីចំនួន ១៣នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img