27 C
Phnom Penh
Wednesday, December 11, 2024

អ្នកឆ្លងកូវីដ-១៩នៅខេត្តបន្ទាយមានជ័យ កើនឡើងដល់ជាង២ម៉ឺននាក់ ក្នុងនោះប្រភេទដែលតា ៩៣៨នាក់ និងស្លាប់១៥១នាក់

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២០,៧២៨នាក់ ក្នុងនោះមានអ្នកឆ្លងប្រភេទដែលតាចំនួន ៩៣៨នាក់ ស្លាប់កើនឡើងចំនួន ១៥១នាក់ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងពី លោកវេជ្ជៈបណ្ដិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។

លោកវេជ្ជៈបណ្ដិត រឿន សុធី បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩មានចំនួន ២០.៧២៨នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងសហគមន៍ចំនួន ៥៨៧នាក់ ក្រុមគ្រូពេទ្យជួរមុខឆ្លងដែលតាចំនួន ១៥នាក់ ក្នុងចំណោម ៣៥នាក់ អ្នកដែលជាសះស្បើយពីចំនួន ១៦.៤៧០នាក់(ស្រី៨.១០៨នាក់) និងកំពុងសម្រាកព្យាបាលមានចំនួន ៣.៨៧៩នាក់(ស្រី១.៧៦៤នាក់)។

ជាមួយគ្នានេះ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ១៤៤នាក់(ស្រី៦៧នាក់) រកឃើញអ្នកវិជ្ជមានកូវីដ-១៩មានចំនួន ១០នាក់(ស្រី៥នាក់) ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលពិនិត្យសុខភាព និងយកសំណាកហើយ ត្រូវបានបញ្ជូនទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័កខ្លាកូនរយៈពេល ២១ថ្ងៃ អ្នកដែលឆ្លងកូវីដ-១៩ត្រូវបានបញ្ជូនមណ្ឌលកងវ៉ាក្រុងសិរីសោភ័ណ៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img