អ្នកការទូតរុស្ស៊ីចំនួន៥៧៤នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តប៉ាស៊ីហ្វិករបស់អាមេរិកមួយចំនួន ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ក្រោមលេសផ្សេងៗ។
នេះគឺជាការបណ្តេញចេញដ៏ធំបំផុតមិនធ្លាប់មានសោះ។ កាលពីឆ្នាំ២០១៨ មានអ្នកការទូតរុស្ស៊ីត្រឹមតែ១២៣នាក់ប៉ុណ្ណោះ ដែលត្រូវបានបណ្តេញចេញ ដោយសារតែឧប្បត្តិហេតុបំពុល Skripal។ ការបណ្ដេញអ្នកការទូតរុស្ស៊ីទ្រង់ទ្រាយធំបំផុតត្រឹមមួយលើក គឺកើតឡើងក្នុងខែមិថុនាឆ្នាំ២០២២ នៅពេលអ្នកការទូតចំនួន៧០នាក់ ត្រូវបានបណ្តេញចេញពីប្រទេសប៊ុលហ្គារី។
កាលពីឆ្នាំ២០២២ ប៊ុលហ្គារី បានបណ្តេញអ្នកការទូតរុស្ស៊ីច្រើនជាងគេពោលគឺ៨៣នាក់។ បន្ថែមពីលើនេះ ប៉ូឡូញបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន៤៥នាក់ អាល្លឺម៉ង់៤០នាក់ ស្លូវ៉ាគី៣៥នាក់ បារាំង៣៥នាក់ ស្លូវេនី៣៣នាក់ អ៊ីតាលី៣០នាក់ សហរដ្ឋអាមេរិក២៨នាក់ និងអ្នកកាទូតដែលនៅសេសល់ ត្រូវបានបណ្តេញចេញពីបេសកកម្មនានា។
លើសពីនេះ ស្ថានកុងស៊ុលរុស្ស៊ី ត្រូវបានបិទនៅប្រទេសប៊ុលហ្គារី ឡាតវី លីទុយអានី និងអេស្តូនី។
គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងរុស្ស៊ីជាមួយអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ ដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News