31 C
Phnom Penh
Sunday, October 6, 2024

អ៊ុយក្រែន ទទួលស្គាល់ថា រុស្ស៊ី ប្រើមីស៊ីលសុទ្ធតែពិបាកស្ទាក់ចាប់

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuriy Ihnat បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងស្ថិតនៅក្រោមការគំរាមកំហែងខ្លាំងទៅៗហើយ បន្ទាប់ពីរុស្ស៊ីប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដើម្បីវាយប្រហារគោលដៅដីគោក ជាពិសេសមីស៊ីលបែបនេះពិបាកនឹងស្ទាក់ចាប់ណាស់ ។

លោក Ihnat បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងបង្កើនការប្រើប្រាស់មីស៊ីលដែលត្រូវបានបង្កើតឡើងដំបូងសម្រាប់ការពារប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាស ហើយកាំជ្រួចមីស៊ីលទាំងនោះសុទ្ធតែ មានសមត្ថភាពហោះហើរក្នុង រយៈ ចម្ងាយ រាប់រយ គីឡូម៉ែត្រឯណោះ ។

មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ដូច្នេះអ៊ុយក្រែនត្រូវការប្រព័ន្ធខែលការពារដែនអាកាសរបស់ប្រទេសលោកខាងលិច ដើម្បីប្រើប្រាស់បាញ់ទម្លាក់មីស៊ីលរុស្ស៊ី ជាពិសេសយើងត្រូវ បំផ្លាញទីតាំងដែលមីស៊ីលបាញ់ចេញតែម្ដង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈជាង ១០ ខែហើយ ។

បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្ម យ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី ជាពិសេសគឺបង្កើន ការផ្គត់ផ្គងសព្វាវុធដល់ រដ្ឋាភិបាលទីក្រុងកៀវ ដែល មានតម្លៃ រាប់សិបពាន់លានដុល្លារ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img