26 C
Phnom Penh
Tuesday, February 7, 2023

អ៊ុយក្រែនប្រាប់សម្ព័ន្ធមិត្តលោកខាងលិច «គិតគូរឱ្យបានឆាប់រហ័សលើការគាំទ្រផ្នែកយោធា» សម្រាប់ទីក្រុងកៀវ

(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនលោក មីខាយឡូ ប៉ូដូយ៉ាក់ (Mykhailo Podolyak) នៅថ្ងៃសៅរ៍នេះបានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ «គិតគូរឱ្យបានលឿន» អំពីការបង្កើនការគាំទ្រផ្នែកយោធាដល់ប្រទេសរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីពួកគេមិនបានយល់ព្រមលើការបញ្ជូនរថក្រោះប្រយុទ្ធដែលខ្លួនចង់បាន។

លោក ប៉ូដូយ៉ាក់ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «អ្នកអាចជួយអ៊ុយក្រែននូវសព្វាវុធដ៏ចាំបាច់ ហើយយើងដឹងថាគ្មានជម្រើសផ្សេងទៀតដើម្បីបញ្ចប់សង្គ្រាមទេ លើកលែងតែការបរាជ័យរបស់រុស្ស៊ី។ ប៉ុន្តែការមិនសម្រេចចិត្តថ្ងៃនេះកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន។ រាល់ថ្ងៃ ការពន្យារពេលគឺជាការស្លាប់របស់ជនជាតិអ៊ុយក្រែន។ ដូច្នេះសូមគ្រប់គ្នាគិតឱ្យបានលឿនជាងមុន»។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅក្នុងសប្តាហ៍នេះ បានសន្យាផ្តល់ជំនួយយោធាថ្មីចបន្ថែមទៀតក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ ប៉ុន្តែឯកភាពគ្នាលើការបញ្ជូនរថក្រោះ Leopard 2 ដែលផលិតដោយប្រទេសអាល្លឺម៉ង់ ដែលទីក្រុងកៀវបានស្វែងរកជាយូរមកហើយ ក្នុងអំឡុងសន្និសីទនៅឯមូលដ្ឋានទ័ពអាកាសរ៉ាំស្តែន (Ramstein) កាលពីថ្ងៃសុក្រសប្តាហ៍នេះទេ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img