30 C
Phnom Penh
Saturday, July 27, 2024

អ៊ីស្រាអែល និយាយថា ខ្លួនបានរឹបអូសច្រករបៀងសំខាន់នៅហ្គាហ្សា-អេហ្ស៊ីបកងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃទី២៩ ខែឧសភាថា ខ្លួនបានគ្រប់គ្រងច្រករបៀងដ៏សំខាន់មួយ

នៅហ្គាហ្សា-អេហ្ស៊ីបដែលសង្ស័យថា ជាច្រករត់ពន្ធអាវុធ ខណៈការវាយលុកជើងគោកប្រឆាំងក្រុមហាម៉ាសនៅទីក្រុងព្រំដែន Rafah កាន់តែខ្លាំងឡើង។អ្នកនាំពាក្យយោធា បាននិយាយថា ផ្លូវរូងក្រោមដីប្រហែល 20 ត្រូវបានរកឃើញនៅតំបន់នៃច្រករបៀង ជាការប្រកាសដែលត្រូវបានច្រានចោលដោយអេហ្ស៊ីប ដែលអ៊ីស្រាអែលយកធ្វើជាលេស សម្រាប់ការវាយលុកRafah។ ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងនឹងជួបប្រជុំគ្នាថ្ងៃទីពីរជាបន្ទាន់ បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍បានឆាបឆេះដែលមន្ត្រីនៅតំបន់ហ្គាហ្សាបាននិយាយថាបានសម្លាប់មនុស្ស 45នាក់ និងប្រហែល250នាក់ រងរបួស។ អគ្គលេខាធិការ UN លោក Antonio Guterres ស្ថិតក្នុងចំណោមមេដឹកនាំជាច្រើន ដែលបានបញ្ចេញសំឡេងស្អប់ខ្ពើម ចំពោះការបង្ហូរឈាម ដោយទាមទារថា “ភាពភ័យរន្ធត់នេះត្រូវតែបញ្ឈប់”។ ទី ប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលTzachiHanegbi បាននិយាយថា សង្គ្រាមអាចបន្តរហូតដល់ចុងឆ្នាំ។ យើងអាចនឹងមានពេល 7 ខែទៀតនៃការប្រយុទ្ធគ្នា ដើម្បីពង្រឹងភាពជោគជ័យរបស់យើង និងសម្រេចឱ្យបាននូវអ្វីដែលយើងបានកំណត់ថា ជាការកំទេចចោលអំណាច និងសមត្ថភាពយោធារបស់ពួកហាម៉ាស”។ អ្នកនាំពាក្យកងទ័ពលោកDaniel Hagari បាននិយាយថា កងកម្លាំងអ៊ុស្រាអែលបាន “គ្រប់គ្រងប្រតិបត្តិការ” នៃ ច្រករបៀងយុទ្ធសាស្ត្រ Philadelphia ប្រវែង 14គីឡូម៉ែត្រ តាមបណ្តោយព្រំដែន Gaza-Egypt និងបានរកឃើញផ្លូវរូងក្រោមដីប្រហែល 20។ អេហ្ស៊ីប បាននិយាយថាខ្លួនបានបំផ្លាញផ្លូវរូងក្រោមដី រាប់រយខ្សែឆ្លងព្រំដែនជាមួយ Gaza តាំងពីឆ្នាំ2013។សាក្សីបានរាយការណ៍ថា មានការប្រយុទ្ធគ្នាកាន់តែខ្លាំង ដោយមានឧទ្ធម្ភាគចក្រ បង្កើនការវាយប្រហារ គាំទ្រដោយកាំភ្លើងធំ។ លំហូរឥតឈប់ឈរ នៃជនស៊ីវិលបាននឹងកំពុងភៀសខ្លួនចេញពីទីក្រុង Rafah ដែលជាចំណុចក្តៅថ្មី នៅក្នុងសង្គ្រាមដ៏ក្តៅគគុក។មុនពេលការវាយលុក Rafah ចាប់ផ្តើមនៅថ្ងៃទី7 ខែឧសភា UN បាននិយាយថា ប្រជា ជនរហូតដល់ 1.4 លាននាក់ កំពុងជ្រកនៅទីនោះ។ ទីភ្នាក់ងារ UN ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថាចាប់តាំងពីពេលនោះមក មនុស្សមួយលាននាក់បានភៀសខ្លួនចេញពីតំបន់នោះ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img