30 C
Phnom Penh
Saturday, July 27, 2024

អ៊ីស្រាអែលវាយប្រហារលើជំរំតង់ទីក្រុង Rafah សម្លាប់មនុស្ស ៤៥ នាក់ ជំរុញឱ្យអន្តរជាតិខឹងសម្បារ

មន្ត្រីបាននិយាយកាលពីថ្ងៃទី២៧ ខែឧសភាថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បាន សម្លាប់មនុស្ស 45នាក់នៅជំរំតង់មួយ នៅ Rafah ដែលបានជំរុញឱ្យមានការអនុវត្តដីការបស់តុលាការពិភពលោក។ គ្រួសារប៉ាឡេស្ទីនបានទៅមន្ទីរពេទ្យ ដើម្បីរៀបចំអ្នកស្លាប់ បន្ទាប់ពីការវាយប្រហារមួយកាលពីរំលងអាធ្រាតថ្ងៃចន្ទ។ យោធា អ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើរបាយការណ៍ ដែលថា ការវាយប្រហារប្រឆាំងនឹងមេបញ្ជាការក្រុមសកម្មប្រយុទ្ធនៅRafahបានបណ្តាលឱ្យមានភ្លើងឆេះ។ នាយករដ្ឋមន្ត្រីBenjamin Netanyahu បាននិយាយថា ការ វាយប្រហារនេះ មិនមានគោលបំណងបង្កឱ្យមានជនស៊ីវិលរងរបួសនោះទេ។ នៅ Rafah យើង បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជម្លៀសអ្នកស្រុកប្រហែល 1លាននាក់ហើយ ប៉ុន្តែអ្វីដែលជាអកុសលបានខុសឆ្គងជាសោកនាដកម្ម”។ អ្នកនៅរស់រានមានជីវិត បាននិយាយថា ក្រុមគ្រួសារកំពុងរៀបចំដេក នៅពេលការវាយប្រហារបានកើតឡើងនៅសង្កាត់ Tel Al Sultan ដែលមនុស្សរាប់ពាន់នាក់កំពុងស្នាក់នៅ។ រូបភាពវីដេអូដែលទទួលបានដោយ Reuters បានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ក្នុងភាពងងឹត ហើយមនុស្សម្នាស្រែកដោយភាពភិតភ័យ។ជាងពាក់កណ្តាលនៃអ្នកស្លាប់ គឺជាស្ត្រី កុមារ និងមនុស្សចាស់។ ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ លើផ្ទះមួយក្នុងក្រុង Rafah បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៧នាក់ និងជាច្រើននាក់រងរបួស។យោធាអីស្រាអែល បាននិយាយថា ការវាយប្រហារកាលពីរំលងអាធ្រាត ដោយផ្អែកលើ “ការស៊ើបការណ៍សម្ងាត់” បានសម្លាប់ប្រធានបុគ្គលិករបស់ក្រុមហាម៉ាសទីពីរ បូករួមទាំងមន្ត្រីម្នាក់ទៀតនៅពីក្រោយការវាយប្រហារលើជនជាតិអ៊ីស្រាអែលបន្ទាប់ពីការស្ទាក់ចាប់គ្រាប់រ៉ុក្អែត ៨ គ្រាប់ ដែលបានបាញ់សំដៅអីស្រាអែលពីតំបន់ Rafah។ អ៊ីស្រាអែលបានបន្តការវាយប្រហារ ទោះបីជាមាន
សេចក្តីសម្រេចដោយតុលាការកំពូលរបស់ UNកាលពីថ្ងៃសុក្រ បញ្ជាឱ្យបញ្ឈប់ ដោយសំអាងថាសេចក្តីសម្រេចរបស់តុលាការ បានផ្តល់វិសាលភាពខ្លះ សម្រាប់សកម្មភាពយោធានៅទីនោះ។តុលាការក៏បានអំពាវនាវជាថ្មី ឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលក្រុមហាម៉ាសកាន់កាប់នៅតំបន់ហ្គាហ្សា។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកថា “អ៊ីស្រាអែលមានសិទ្ធិវាយប្រហារក្រុមហាម៉ាស ហើយការវាយប្រហារនេះបានសម្លាប់ភេរវករជាន់ខ្ពស់ហាម៉ាស 2នាក់”។ ប៉ុន្តែដូចដែលយើងបានបញ្ជាក់ច្បាស់ហើយ អ៊ីស្រាអែលត្រូវតែចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីការពារជនស៊ីវិល។ ប្រធានាធិបតី បារាំងលោក Emmanuel Macron បាននិយាយថា លោកមានការខឹងសម្បារ ចំពោះការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល។ ប្រតិបត្តិការ ទាំងនេះត្រូវតែបញ្ឈប់។ មិនមានតំបន់សុវត្ថិភាពនៅ Rafah សម្រាប់ជនស៊ីវិលប៉ាឡេស្ទីនទេ។ រដ្ឋ មន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថាសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិត្រូវតែគោរព។ លោក Baerbock បាននិយាយថា”ច្បាប់មនុស្សធម៌អន្តរជាតិត្រូវអនុវត្តសម្រាប់ទាំងអស់គ្នា ក៏ដូចជា ការប្រព្រឹត្តរបស់អ៊ីស្រាអែលផងដែរ” ។ រដ្ឋាភិបាលកាណាដា បាននិយាយថា ខ្លួន រន្ធត់ចិត្ត ចំពោះការវាយប្រហារតាមអាកាសយ៉ាងសាហាវនៅ Rafah ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់។ រដ្ឋមន្ត្រីការបរទេសMelanie Joly បាននិយាយលើ X ថា “កាណាដាមិនគាំទ្រប្រតិបត្តិការយោធាអ៊ីស្រាអែលនៅRafah ទេ” ។ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលហើយកាតា បាននិយាយថា ការវាយប្រហារ Rafah អាចរារាំងកិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលបទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img