31 C
Phnom Penh
Thursday, December 12, 2024

អ៊ីស្រាអែលកំពុងរៀបចំសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ដែលអាចនឹងកើតមានឡើង

ស្តាប់អត្ថបទជាសម្លេង

មន្ត្រីសុខាភិបាលជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីស្រាអែលកំពុងត្រៀមរៀបចំ ដើម្បីធានាថាមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ក្នុងករណីមានការចាំបាច់ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៤។

អគ្គនាយកក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកថា “យើងមិនដឹងថាការចាក់ដូសទី៤នឹងចាប់ផ្តើមនៅពេលណាទេ តែខ្ញុំសង្ឃឹមថានឹងមិនមែនក្នុងរយៈពេល៦ខែដូចពេលនេះទេ។”

អ៊ីស្រាអែលដែលពឹងផ្អែកទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) នោះរហូតមកទល់ពេលនេះបានចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋរបស់គេបានប្រហែល២.៨លាននាក់បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការចាក់ដូសជំរុញកាលពីខែសីហាមក។

ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់មុនៗបានថយចុះក្នុងរយៈពេល៥ខែ ដោយចាំបាច់ត្រូវចាក់ដូសជំរុញបន្ថែម។

សហរដ្ឋអាមេរិកនិងអង់គ្លេសក៏គ្រោងនឹងចាប់ផ្តើមចាក់ដូសជម្រុញនៅខែនេះផងដែរ ខណៈដែលអឺរ៉ុបកំពុងពិចារណាចាក់ដូសទី៣។

យុទ្ធនាការចាក់ដូសទី៣បានធ្វើឡើងក្នុងគ្រាដែលអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យពន្យារពេលយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្តល់អាទិភាពដល់ក្រុមមនុស្សមានហានិភ័យខ្ពស់នៅជុំវិញពិភពលោកដែលមិនទាន់បានចាក់សូម្បីដូសទី១។

សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ីស្រាអែលមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង១.១លាននាក់ក្នុងនោះមានអ្នកស្លាប់សរុបចំនួន៧ ៣៨៣នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img