អេហ្ស៊ីប ដែលជាប្រទេសមួយក្នុងចំណោមអ្នកសម្របសម្រួលការចរចាសន្តិភាពនៅតំបន់កាហ្សា បានសម្រេចចិត្តចាប់ដៃជាមួយអាហ្វ្រិកខាងត្បូង នៅក្នុងបណ្តឹងប្រឆាំងអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ដែលធ្វើឡើងនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងការបរទេសអេហ្ស៊ីប បានលើកឡើងថា ខ្លួននឹងចូលអន្តរាគមន៍ចំពោះបញ្ហាដែលអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការយោធាកាន់តែសម្បើមដៃនៅកាហ្សា ជាពិសេសនោះគឺនៅត្រង់តំបន់ Rafah កាលពីពេលថ្មីៗកន្លងទៅ។ ក្រសួងការបរទេសអេហ្ស៊ីប បាន បន្ថែមថា “សេចក្តីប្រកាសនៃអន្តរាគមន៍ក្នុងករណីនេះ កើតឡើងដោយសារការមើលឃើញពីការពង្រីកវិសាលភាព និងទំហំនៃការរំលោភបំពានរបស់អ៊ីស្រាអែលប្រឆាំងទៅនឹងជនស៊ីវិលនៅកាហ្សា”។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New