26 C
Phnom Penh
Friday, December 13, 2024

អូស្ត្រាលីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១,៨៨២នាក់ ខណៈដែលប៉ូលិសបង្ក្រាបការតវ៉ាប្រឆាំងនឹងការបិទខ្ទប់

ស្តាប់អត្ថបទជាសម្លេង

ប្រទេសអូស្ត្រាលីបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន១,៨៨២នាក់នៅថ្ងៃសៅរ៍នេះ ខណៈដែលមន្ត្រីប៉ូលិសរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន (Melbourne) ដើម្បីបង្ក្រាបការតវ៉ាប្រឆាំងនឹងវិធានការបិទខ្ទប់។

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងមែលប៊ន (Melbourne) ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ពីការចាប់ខ្លួនបាតុករមួយចំនួននិងការប៉ះទង្គិចគ្នាជាមួយប៉ូលិស។ ហើយសេវាដឹកជញ្ជូនសាធារណៈភ្ជាប់ទៅកាន់ទីក្រុងនោះត្រូវបានផ្អាក។

រដ្ឋញូសៅវ៉េល (New South Wales) បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ចំនួន១,៣៣១នាក់ភាគច្រើនស្ថិតនៅក្នុងទីក្រុងស៊ីដនីដែលជារដ្ឋធានីនៃរដ្ឋនេះ និងមានករណីបាត់បង់ជីវិតរបស់អ្នកជំងឺកូវីដ-១៩ចំនួន៦នាក់ ខណៈដែលរដ្ឋវីកតូរៀ (Victoria) មានអ្នកឆ្លងថ្មីចំនួន៥៣៥នាក់ភាគច្រើនស្ថិតនៅក្នុងទីក្រុងមែលប៊ន (Melbourne) និងមានអ្នកស្លាប់ម្នាក់ផងដែរ។

គួរបញ្ជាក់ថា ភាគច្រើននៃវិធានការរឹតបន្តឹងនៅក្នុងរដ្ឋវីកតូរៀ (Victoria), រដ្ឋញូសៅវ៉េល (New South Wales) និងរដ្ឋធានីកង់បេរ៉ានឹងត្រូវបានបន្តអនុវត្តរហូតដល់យ៉ាងហោច៧០%នៃពលរដ្ឋមានអាយុចាប់ពី១៦ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងពេញលេញដែលយោងតាមល្បឿននៃការចាក់វ៉ាក់សាំងក្នុងពេលបច្ចុប្បន្ននេះវាអាចនឹងសម្រេចបាននៅចុងខែតុលា ឬដើមខែវិច្ឆិកា៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img