30 C
Phnom Penh
Saturday, July 27, 2024

អាហ្វ្រិកខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់ពលរដ្ឋអាយុពី១៨ដល់៣៥ឆ្នាំ

ស្តាប់អត្ថបទជាសម្លេង

រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសអាហ្វ្រិកខាងត្បូងនឹងចាប់ផ្តើមអនុញ្ញាតឲ្យពលរដ្ឋដែលមានអាយុចាប់ពី១៨ដល់៣៥ឆ្នាំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចាប់ពីថ្ងៃសុក្រនេះ ខណៈដែលគេកំពុងព្យាយាមពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង។

ប្រទេសអាហ្វ្រិកខាងត្បូងមានអ្នកឆ្លងនិងបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែរហូតមកទល់ពេលនេះក្នុងចំណោមពលរដ្ឋរបស់គេសរុបចំនួន៦០លាននាក់គឺមានតែជិត៨%ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ។

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ដើម្បីពន្លឿនកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គណៈរដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដល់ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំចាប់ពីថ្ងៃទី២០ ខែសីហានេះតទៅ។»

ពលរដ្ឋដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅបានទទួលការចាក់វ៉ាក់សាំងកាលពីថ្ងៃទី០១ ខែសីហា។ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានកំណត់គោលដៅចាក់ឲ្យបានយ៉ាងហោច៣០ម៉ឺនដូសក្នុងមួយថ្ងៃនៅត្រឹមចុងខែនេះ ប៉ុន្តែយោងតាមគេហទំព័ររបស់ក្រសួងសុខាភិបាលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះគេចាក់បានតែ១៩៥,០០០ដូសប៉ុណ្ណោះ។

គួរបញ្ជាក់ថា អាហ្វ្រិកខាងត្បូងមានផែនការចាក់វ៉ាក់សាំងយ៉ាងហោចមួយដូសដល់ពលរដ្ឋចំនួន៣៥លាននាក់នៅត្រឹមខែធ្នូ ខណៈដែលបច្ចុប្បន្ននេះចាក់បានចំនួន៧.៧លាននាក់។

គិតត្រឹមថ្ងៃព្រហស្បតិ៍ អាហ្វ្រិកខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង២.៦លាននាក់ក្នុងនោះមានអ្នកស្លាប់សរុបចំនួន៧៨,៦៩៤នាក់៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img