27 C
Phnom Penh
Sunday, December 15, 2024

អាស៊ាន-អូស្ត្រាលី គាំទ្រការលើកកម្ពស់ការទទួលបានវ៉ាក់សាំង និងសន្តិសុខ សុខភាពសាធារណៈ

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយអូស្រ្ដាលី បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសន្ទនារវាងអាស៊ាន និងអូស្ត្រាលី ដែលត្រូវបានបញ្ជាក់ដោយព្រឹត្តិការណ៍ដ៏ធំមួយកាលពីឆ្នាំមុន តាមរយៈការព្រមព្រៀងដោយភាគីទាំងពីរ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីប្រចាំឆ្នាំរបស់ខ្លួន។

ក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២០-២0២៤ ភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការតភ្ជាប់ជាពិសេស តាមរយៈការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមា ហរណកម្មអាស៊ាន (IAI)ដំណាក់កាលទី៤ និងការបន្តគំនិតផ្តួចផ្តើមស្តង់ដារឌីជី ថលអាស៊ាន-អូស្ត្រាលី។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសនៅរសៀលថ្ងៃទី៥ ខែ សីហានេះ។

អាស៊ាន បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានការគាំទ្រសំដៅលើកកម្ពស់ការទទួលបានវ៉ាក់សាំង និងសន្តិសុខសុខភាពនៅទូទាំងតំបន់ រួមមានការសន្យាជំនួយហិរញ្ញវត្ថុរបស់អូស្រ្តាលី ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) និងការបង្កើតគំនិតផ្តួចផ្តើមសន្តិសុខសុខភាពអាស៊ាន-អូស្ត្រាលី។

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសំណើរបស់អូស្ត្រាលី ក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានរួមចំណែកយ៉ាងសកម្ម ដល់សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគំាទ្រយ៉ាងសំខាន់ ដែលអូស្រ្តាលី បានផ្តល់ការឧបត្ថម្ភសម្រាប់ការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img