ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការដោយរលូនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីតាំងសាលាអនុវិទ្យាល័យចាក់អង្រែក្រោម។ នេះបើយោងតាមការឱ្យដឹងពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ បើទោះជាបានទទួលវ៉ាក់សាំងដូសទី៣រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់កូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលកំពុងមានវត្តមានក្នុងរាជធានីភ្នំពេញ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News