29 C
Phnom Penh
Saturday, December 14, 2024

អាល់កុលក្លែងក្លាយ ប្រមាណ ២១តោនបន្ថែមទៀត ត្រូវបានយកទៅកម្ទេចចោល

ភំ្នពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(កបប) បានសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់សាលាខណ្ឌដង្កោ ដែលស្ថិតនៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការកម្ទេចចោលអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០១ ប៊ីដុង ដែលស្មើនឹង ២១, ០៥២លីត្រ ដែលបានមកពីការចាប់ និងដកហូតតាមបណ្ដាទីផ្សារនានាកន្លងមក។

សូមបញ្ជាក់ថា ការកម្ទេចចោលអាល់កុលក្លែងក្លាយដ៏ច្រើននេះ ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។ កន្លងមក អាល់កុលក្លែងក្លាយនេះ ក៏ត្រូវបានមន្ត្រីជំនាញបានធ្វើការកម្ទេចចោលច្រើនលើករួចមកហើយ ដែលមានចំនួនរាប់រយតោនឯណោះ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img