30 C
Phnom Penh
Saturday, July 27, 2024

អាមេរិក សប្បាយកើបលុយពីការលក់សព្វាវុធ ក្នុងឆ្នាំ២០២២

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករា បានឲ្យដឹងថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងទៀត ​មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២២ ខណៈក្រុមហ៊ុនផលិតក៏សប្បាយកើបលុយដែរ។

ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងទៀត ដែលភាគច្រើនត្រូវបានជំរុញដោយការឆ្លើយតបរបស់អង្គការណាតូចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន និងកម្តៅនៃភាពតានតឹងនៅក្នុងតំបន់អាស៊ី គឺបានកើនឡើងពី៣៥.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់៥១.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

ស្របពេលជាមួយគ្នានោះ ការលក់អាវុធដោយផ្ទាល់ពីក្រុមហ៊ុនផលិតសព្វាវុធ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយហក់ពី១០៣.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់១៥៣.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

នៅអឺរ៉ុប អ្នកទិញធំជាងគេរួមមានអាល្លឺម៉ង់ ដែលបានបញ្ជាទិញយន្តហោះចម្បាំង F-35 Joint Strike Fighter ចំនួន៣៥គ្រឿងក្នុងតម្លៃ៨.៤ពាន់លានដុល្លារ និងប៉ូឡូញដែលបានចំណាយប្រាក់៦ពាន់លានដុល្លារលើរថក្រោះធុន M1 Abrams ចំនួន២៥០គ្រឿង។

ចក្រភពអង់គ្លេស អេស្ប៉ាញ និងប៊ុលហ្គារី ដែលជាសមាជិកថ្មីរបស់អង្គការណាតូ ក៏ជាអ្នកទិញដ៏ធំផងដែរក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ភាពតានតឹងនៅក្នុងតំបន់អាស៊ីជុំវិញកោះតៃវ៉ាន់ និងការប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូង ក៏បានក្លាយជាផលប្រយោជន៍សម្រាប់ក្រុមហ៊ុនផលិតអាវុធផងដែរ។

ការលក់អាវុធដ៏សំខាន់នៅក្នុងតំបន់នេះរួមមាន ១៣.៩ពាន់លានដុល្លារពីឥណ្ឌូណេស៊ីសម្រាប់យន្តហោះចម្បាំង F-15ID ចំនួន៣៦គ្រឿង និងការទិញ១.៩៥ពាន់លានដុល្លារពីអូស្ត្រាលីសម្រាប់ឧទ្ធម្ភាគចក្រ Black Hawk ចំនួន៤០គ្រឿង និងឧបករណ៍ផ្សេងទៀត។ កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ក៏​បាន​ទិញសព្វាវុធដ៏​សំខាន់​ផង​ដែរ​ដែល​មាន​តម្លៃ​សរុប៧៩០លាន​ដុល្លារសម្រាប់ទីក្រុង និង៥៨៨លាន​ដុល្លារ​សម្រាប់ទីក្រុងតូក្យូ។

ប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន Lockheed Martin ដែលផលិតយន្តហោះចម្បាំង F-16, F-22, និង F-35 បានកើនឡើង ៧,១៣% ពោលគឺចំនួន១៩ពាន់លានដុល្លារក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ ក្រុមហ៊ុន Northrop Grumman ដែលក៏ផលិតយន្តហោះចម្បាំង F-35 ផងដែរនោះ ត្រូវបានគេរំពឹងថានឹង កើនប្រាក់ចំណូល ១១,៨%៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img