មន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន បើកកិច្ចចរចាលើបញ្ហាពាណិជ្ជកម្ម ដ៏ចម្រូងចម្រាសក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ។
លោកស្រី Raimondo ទៅកាន់ប្រទេសចិន គឺជាដំណើរចុងក្រោយ បង្អស់ របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក មួយរូប ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលក្រុងវ៉ាស៊ីនតោន ព្យាយាមលុបបំបាត់ភាពតានតឹង ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក ។

លោកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក Wang Wentao ដោយភាគីទាំង២ បានព្រមព្រៀងគ្នា ក្នុងការបង្កើតក្រុមការងារ មួយដើម្បីបំបាត់បញ្ជីនានានៃជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំង២ ។
ពួកគេក៏បានយល់ព្រមបង្កើតនូវអ្វីដែលក្រុង វ៉ាស៊ីនតោន ហៅថា “ការផ្លាស់ប្តូរព័ត៌មានស្តីពីការអនុវត្តការត្រួតពិនិត្យការនាំចេញ” ដែលពិពណ៌នាថា ជាវេទិកាមួយដើម្បី “កាត់បន្ថយការយល់ច្រឡំ អំពីគោលនយោបាយសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក” ។

រដ្ឋភិបាលក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា នេះគឺជាការផ្លាស់ប្តូរព័ត៌មាននឹងកោះប្រជុំជាលើកដំបូង នៅក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ។ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ហើយបានចាត់វិធានការជាក់ស្តែង ដើម្បីសម្រេចបាននូវគោលដៅនោះ” ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News