30 C
Phnom Penh
Saturday, July 27, 2024

អាមេរិក ថា ប្រទេសទាំងអស់ គួរតែព្រមានចិន ប្រឆាំងនឹងជម្លោះតៃវ៉ាន់

អ្នកការទូតជាន់ខ្ពស់អាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈថា សហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសចិនមិនត្រូវប្រើប្រាស់ដំណើរទស្សនកិច្ចណាមួយរបស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ធ្វើជាលេសសម្រាប់សកម្មភាពយោធានោះទេ។ លោកស្រីបន្ថែមថា ប្រទេសទាំងអស់ គួរតែព្រមានទីក្រុងប៉េកាំងប្រឆាំងនឹងជម្លោះលើកោះនេះ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានរង្គោះរង្គើកាលពីខែសីហាឆ្នាំមុន ដោយសារដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។

ចាប់តាំងពីពេលនោះមក សមាជិកសភាអាមេរិកជាបន្តបន្ទាប់ បានទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់។

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានប្រាប់ព្រឹត្តិការណ៍មួយនៅឯវិទ្យាស្ថាន Brookings ថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តគាំទ្រកោះតៃវ៉ាន់ និងសមត្ថភាពការពារខ្លួនក្រោមគោលនយោបាយចិនតែមួយ។

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman
លោកស្រីបន្តថា “យើងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន នឹងមិនប្រើដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកទៅកោះតៃវ៉ាន់ ធ្វើជាលេសសម្រាប់សកម្មភាពយោធានោះទេ”។

គួរបញ្ជាក់ជាថ្មី, ចិន​បាន​បង្កើន​សមយុទ្ធ​យោធា​ជុំវិញកោះ ​តៃវ៉ាន់ ដោយសារ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi។ ទំនាក់ទំនងដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតក្នុងខែនេះ បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលពួកគេនិយាយថា ជាបាឡុងចារកម្មរបស់ចិន ដែលហោះចូលដែនអាកាសសហរដ្ឋអាមេរិក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img