26 C
Phnom Penh
Saturday, July 27, 2024

អាមេរិកអាចនឹងដកចេញនូវការហាមឃាត់ការលក់អាវុធទៅឱ្យអារ៉ាប៊ីសាអ៊ូឌីត

កាសែត Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងដកចេញនូវការហាមឃាត់ការលក់អាវុធវាយលុកឱ្យទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលអាចនឹងកើតឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ របស់រដ្ឋបាលលោក បៃដិន ដែលធ្លាប់ប្រកាន់ជំហរតឹងរ៉ឹងចំពោះប្រទេសនេះ ដោយសារកំណត់ត្រាសិទ្ធិមនុស្ស ជាពិសេសការសម្លាប់អ្នកកាសែត Jamal Khashoggi ក្នុងឆ្នាំ២០១៨ និងយុទ្ធនាការយោធានៅយេម៉ែន ដែលបង្ខំឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ទោះជាយ៉ាងណា ការលើកការហាមឃាត់នេះ មិនត្រូវបានភ្ជាប់ទៅនឹងការចរចាថ្មីៗនេះ រវាងសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ដែលផ្តោតលើកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ សន្តិសុខ និងការពារជាតិនោះទេ។ ទាំងសេតវិមាន និងការិយាល័យទំនាក់ទំនងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters ទេ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img