30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរស្រុកបង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី បានសម្រេចបង្កើតផ្សារ”ក្រមួន” មួយជាបណ្តោះអាសន្ន សម្រាប់ឲ្យអាជីវករលក់បន្លែ ត្រី សាច់ អាចលក់ដូរដោះស្រាយការលំបាក ក្នុងគ្រាដែលទីតាំងផ្សារបន្ទាយស្រី របស់ពួកគាត់ត្រូវបានអាជ្ញាធរបិទខ្ទប់ ដោយសារតែមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានឱ្យយដឹងថា ផ្សារក្រមួននេះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានតូបប្រមាណជា២០តូបដោយអនុញ្ញាតឱ្យយលក់តែមុខទំនិញចាំបាច់មួយចំនួនដូចជាបន្លែ ត្រី សាច់ ប៉ុណ្ណោះ។ លោកថា ការបង្កើតផ្សារនេះឡើងក្នុងទំហំនេះ វាមានភាពងាយស្រួលក្នុងការគ្រប់គ្រង ហើយក៏ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរកទិញបន្លែត្រីសាច់ បន្ទាប់ពីផ្សារបន្ទាយស្រី ត្រូវបានបិទខ្ទប់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថាផ្សារបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ផ្សារនេះ មានអាជីវករលក់ដូរប្រមាណ២០០នាក់។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរស្រុក បានសម្រេចបិទផ្សារនេះ ដោយសាររកឃើញអាជីវករក្នុងផ្សារចំនួន២៤នាក់ បានឆ្លងមេរោគកូវីដ-១៩ ហើយបន្តដល់៤៧នាក់ ត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះ។
បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី២៤ ខែកញ្ញានេះ ទូទាំងស្រុកបន្ទាយស្រី មានអ្នកឆ្លងមេរោគនេះ ចំនួន២១៧នាក់ ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្នុងភូមិសាស្ត្រស្រុកទាំងមូល នៅអាចរក្សាការគ្រប់គ្រងបាន ដោយមិនទាន់ធ្លាក់ដល់ចំណុចកំណត់ដំបន់ហានិភ័យនៅឡើយទេ៕


អត្ថបទ និងរូបភាពដោយោ៖ Puthinews

អានបន្ត

spot_img