30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរស្រុកក្រូចឆ្មារ ចុះបង្ក្រាបទបល្មើសនេសាទ និងរឹបអូសស្បៃមុងជាច្រើនមាត់យកមកដុតកម្ទេចចោល

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ ស្រុកក្រូចឆ្មារ ដែលនៅជាប់ដងទន្លេមេគង្គ និងសម្បូរដោយបឹង ស្ទឹង ព្រែក អូ ត្រពាំង ជាច្រើន ដែលជាជង្រុកសម្រាប់ការធ្វើនេសាទរបស់ប្រជាពលរដ្ឋ ប៉ុន្តែការបំផ្លិចបំផ្លាញគ្រប់រូបភាពតាមការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាដាក់ស្បៃមុង ឆក់ និងអួន ឬមងក្រឡាញឹកជាដើម ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ធនធានជលផល។ 

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានឱ្យដឹងថា ដើម្បីទប់ស្កាត់ ក៏ដូចជាបង្ក្រាបបទល្មើសទាំងនេះ លោកត្រូវតែដឹកនាំកម្លាំងចុះបង្ក្រាបជាបន្តបន្ទាប់ ដើម្បីរក្សាធនធានជលផល ពិសេសពូជត្រីគ្រប់ប្រភេទក្នុងរដូវបិទនេសាទនេះ។ បច្ចុប្បន្នមានសកម្មភាពបំផ្លិចបំផ្លាញដោយមនុស្សដូចជា ការឈូសឆាយយកដីព្រៃលិចទឹក និងការនេសាទខុសច្បាប់គ្រប់រូបភាព បានបំផ្លាញធនធានមច្ឆាជាតិដល់រឹសគល់រហូតដល់បន្ទាត់ក្រហម ដែលត្រូវគិតគូរ និងការពារ។

លោកបន្តថា អាជ្ញាធរស្រុកមិនដែលប្រងើយកន្តើយនោះទេ ក្នុងការចុះទប់ស្កាត់បទល្មើសនេសាទ ខណៈនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារបានចុះបង្ក្រាប និងរឹបអូសស្បៃមុងបានជាច្រើនមាត់ យកមកដុតកម្ទេចចោល និងបានចាក់កូនត្រីគ្រប់ប្រភេទចូលក្នុងបឹងធម្មជាតិវិញរាប់ពាន់ក្បាល។ ទន្ទឹមនឹងសកម្មភាពនេះក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ពីផលប៉ះពាល់ និងទោសទាន់នានាជុំវិញការប្រព្រឹត្តិបទល្មើសនេសាទ ក៏ដូចជាការកាប់បំផ្លាញព្រៃលិចទឹកជាដើម ដើម្បីធ្វើយ៉ាងណាថែរក្សាឱ្យបាននូវដីព្រៃលិចទឹក និងធនធានជលផល៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img