26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធររាជធានីភ្នំពេញ ចុះរៀបចំណសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ នៅមហាវិថីម៉ៅសេទុង

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ដឹកនាំកម្លាំងចុះអនុវត្តធានការច្បាប់ ដោយមិនមានការលើកលែងចំពោះអ្នកប្រកបអាជីវកម្មលក់ដូរដែលយកចិញ្ជើមផ្លូវដាក់តាំងលក់ បណ្ដាលឱ្យមានការកកស្ទះតាមដងផ្លូវ បាត់បង់សោភ័ណភាពទីក្រុង និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់ពីចំណុចស្ពានអាកាស៥មករា (តិចណូ) រហូតដល់ចំណុចសាលមហោស្រពចេនឡា ផ្សារដើមគរ ដើម្បីរំដោះចិញ្ជើមផ្លូវរក្សារទុកឱ្យអ្នកធ្វើដំណើរថ្មើជើង ឬជនមានពិការភាព។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅលើមហាវិថីម៉ៅសេទុង នៅក្នុងខណ្ឌទួលគោក ផងដេរ។ ក្នុងប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់នោះ អាជ្ញាធរខណ្ឌត្រូវធ្វើឡើងជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន តែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គ្រាន់តែចុះមកម្ដងៗប៉ុណ្ណោះ ដើម្បីពង្រឹងការអនុវត្ត នៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមខណ្ឌនីមួយៗឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អ។

ទោះអាជ្ញាធររាជធានីភ្នំពេញជាប់មមាញឹកខ្លាំងនៅក្នុងកិច្ចការការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសជំងឺបំប្លែងថ្មីប្រភេទ ដែលតា ក៏ពិតមែន ប៉ុន្តែសម្រាប់សកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានរបៀបរៀបរយល្អ មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ នៅតែធ្វើសកម្មភាពរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីឱ្យរាជធានីមួយនេះ សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ដៃម្ខាងទប់ស្កាត់ការរីករាលដាលកូវីដ-១៩ និងដៃម្ខាងទៀត ធ្វើសកម្មភាពការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ៕

ត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img