30 C
Phnom Penh
Tuesday, October 8, 2024

អាជ្ញាធររាជធានីភ្នំពេញថា អត្រាឆ្លងជំងឺកូវីដ-១៩ នៅភ្នំពេញ បានថយចុះពី៤ខ្ទង់ មកនៅ២ខ្ទង់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា នៅភ្នំពេញ អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះពី៤ខ្ទង់ មកនៅ៣ខ្ទង់ និង២ខ្ទង់ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការលើកឡើងដូចនេះក្នុងកិច្ចប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី Delta តាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

លោក ឃួង ស្រេង បានអះអាងថា ការថយចុះនេះដោយសារការចាក់ស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយអនុគណៈកម្មការទាំង៣ បានធ្វើឱ្យការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ការនេះ ជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញ ទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍ និងការបើកសាលារៀន ស្របទៅតាមអនុសាសន៍ដ៏របស់សម្តេចតេជោ ហ៊ុន សែន។

បើតាម លោក ឃួង ស្រេង ជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំង ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជំងឺកូវីដ-១៩ ពី៤ខ្ទង់ ធ្លាក់មកនៅ ៣ខ្ទង់ និងបន្តចុះមកនៅត្រឹម ២ខ្ទង់ ថែមទៀត។ ការថមថយនៃឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពីការចាក់ស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយអនុគណៈកម្មការទាំង៣។ 

ចំពោះបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ បានល្អប្រសើរ ដោយពីមុនមានអ្នកជំងឺកូវីដ-១៩ កើតមានរហូត ៤ខ្ទង់ បានធ្លាក់មកនៅ ៣ខ្ទង់ និងបន្តចុះមកនៅត្រឹម២ខ្ទង់ ថែមទៀត ចំណែកអ្នកស្លាប់ ក៏បានថយចុះពី៣០នាក់ មកនៅត្រឹម ៦នាក់ ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ នេះជាមោទនភាព ដែលទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img