30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រី ចាប់ពីថ្ងៃទី២០ខែសីហានេះហើយ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុង នូវបម្រាមគោចរពេលរាត្រី ដែលបានដាក់ដាក់ចេញឱ្យអនវត្តនៅក្នុងរាជធានីភ្នំពេញរយៈពេល២១ថ្ងៃកន្លងមកនេះ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta។ ចំពោះការបិទបញ្ចប់បម្រាមគោចរពេលរាត្រីគឺ ចាប់អនុវត្តពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១តទៅ។

យោងតាមការឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរមួយប៉ុណ្ណោះ។ ដោយឡែកវិធានការផ្សេងៗទៀត ដូចជាការផ្អាកនូវអាជីវកម្មដែលមានហានិភ័យខ្ពស់ ការហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅ នៅតែរក្សាដដែល។ 

ចំពោះវិធានការរដ្ឋបាល ដែលនៅបន្តក្នុងរាជធានីភ្នំពេញ នាពេលនេះ មានដូចជា វិធានការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលចំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញជាដើម។ ក្រៅពីនេះ ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សចាប់ពី១៥នាក់ឡើងទៅ ត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

អាជ្ញាធររាជធានីភ្នំពេញ នៅតែចាត់ទុកសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ មានដូចជា៖

– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ

– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ

– រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា

– អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ

– ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ

– រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img