26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរជាតិអប្សរាជួសជុលកម្រាលឈើនៅបរិវេណប្រាសាតាព្រហ្ម និងសម្អាតនៅតាមប្រាង្គប្រាសាទនានា

ខេត្តសៀមរាប៖ កម្រាលឈើ នៅប្រាសាទតាព្រហ្ម ដែលមានសភាពពុកផុយ ត្រូវបានក្រុមជាងនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ក្នុងការមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នៃប្រាសាទតាព្រហ្ម។

អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា ការជួសជុលកម្រាលឈើនៅប្រាសាទតាព្រហ្មនេះ ក្រុមជាងបានជួសជុលរួចរាល់នូវកន្លែងដែលទាក់ទាញ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ទៅផ្តិតយករូបភាព បង្ហាញពីការរស់នៅរវាងដើមឈើ និងប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។

លោក ឡុង កុសល បានមានប្រសាសន៍បន្តថា បើទោះបីជានៅក្នុងការបិទការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរក្តី ក៏ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបោសសម្អាត នៅតាមប្រាង្គប្រាសាទនានា ដើម្បីប្រាង្គប្រាសាទ ដែលជាដួងព្រលឹងរបស់ខ្មែរនៅតែមានសោភណភាពស្រស់ស្អាត។

រមណីយដ្ឋានអង្គរ ត្រូវបានបិទការចូលទស្សនា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្នុងបុព្វហេតុទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បើមិនមិនមានអ្វីប្រែប្រួលទេ រមណីយដ្ឋាននេះ នឹងត្រូវបើកឱ្យអ្នកទេសចរចូលទស្សនាឡើងវិញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img