31 C
Phnom Penh
Thursday, December 12, 2024

អាជ្ញាធរចុះបិតខ្ទប់ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកសំណាកប្រជាពលរដ្ឋ ក្រោយពីរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទដែលតា (Delta)។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានបានសម្រេចបិទខ្ទប់ភូមិភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីយកសំណាកប្រជាពលរដ្ឋ ក្រោយពីរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទដែលតា (Delta)។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតំបន់នេះបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) លើស្រ្តីលក់ស្លាបមាន់បំពងតាមចញ្ចើមផ្លូវ នៅភូមិខាងលើ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរសម្រេចបិទខ្ទប់ភូមិសាស្រ្តខាងលើទាំងពាក់កណ្តាលអាត្រាធថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១  និងសហការជាមួយក្រុមគ្រូពេទ្យចុះទៅធ្វើតេស្តរហ័ស លើប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ចំនួនប្រជាជនដែលរស់នៅក្នុងភូមិ មានប្រហែលជាង១០០គ្រួសារ ត្រូវក្រុមគ្រូពេទ្យ យកសំណាក ដើម្បីធ្វើតេស្តរហ័ស រកជំងឺកូវីដ-១៩ ប្រសិនជាឃើញមានវិជ្ជមានជំងឺកូវីដ-១៩ នឹងបញ្ជូនទៅព្យាបាលនៅបណ្ឌលសុខភាព អ្នកអវិជ្ជានត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ប្រសិនបើមានករណីសង្ស័យត្រូវផ្តល់ពត៌មានដល់ក្រុមគ្រូពេទ្យជាបន្ទាន់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img