30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តរតនគិរី បើកដំណើរការអាជីវកម្ម ផ្សារកូនមុំ បន្ទាប់ពីបិទខ្ទប់ជាង២០ថ្ងៃ

ស្តាប់អត្ថបទជាសម្លេង

រតនគិរី៖ អភិបាលស្រុកកូនមុំលោកសេក ហៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះថា ផ្សារកូនមុំស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំត្រូវបានរដ្ឋបាលខេត្តរតនគិរីចេញសេចក្តីសម្រេចស្តីពីការបិទបញ្ចប់ការបិទ និងបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

អភិបាលស្រុកថ្លែងថា ផ្សារកូនមុំនេះត្រូវបានបិទរយៈពេល២១ថ្ងៃ ដោយសារតែមានអ្នកដឹកផ្លែឈើបោះដុំឱ្យម៉ូយ លក់បន្តនៅក្នុងផ្សារស្រុកកូនមុំ គាត់មានវិជ្ជមានជំងឺកូវីដ-១៩។ ប៉ុន្តែអ្នកដែលពាក់ព័ន្ធនឹងទីតាំងខាងលើ ដែលបានផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ហើយមានលទ្ធផលអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនរយៈពេល១៤ថ្ងៃដោយត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាល និងអនុវត្តជាប្រចាំវិធានការ”៣ការពារ,៣កុំ”សម្តេចនាយករដ្ឋមន្ត្រី។ក្នុងករណីប្រែប្រួលត្រូវប្រញាប់ផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យយកសំណាកទៅវិភាគមេរោគកូវីដ-១៩ម្តងទៀត។

លោកសេក  ហៃ បន្តឱ្យដឹងទៀតថា ចំពោះការដ្ឋានទី៤ របស់ក្រុមហ៊ុនចំការចេក ថាកូ ដែលពីមុនអតីតក្រុមហ៊ុន ហ័ងអាញ់ អណ្ដូងមាស ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង និងកំពង់ចម្លង៤កន្លែងនៅស្រុកកូនមុំ ត្រូវបានរដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្ន និងផ្អាកធ្វើអាជីវកម្មចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១តទៅ រហូតដល់មានការសម្រេចជាថ្មី។

អភិបាលស្រុកបញ្ជាក់ថា ដោយឡែកអ្នកវិជ្ជមានជំងឺបំប្លែងថ្មី Delta ចំនួន៩ករណី ដែលបានរកឃើញថ្មីៗនេះ គឺប្រជាពលរដ្ឋមកពីខេត្តសៀមរាប មកធ្វើកម្មករចម្ការចេកនៅការដ្ឋានទី៤នៃក្រុមហ៊ុនថាកូ។ រហូតមកដល់ពេលនេះ ពួកគាត់ដែលមានមេរោគបំប្លែងថ្មីទាំងអស់ខាងលើកំពុងសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ដោយដាក់ដោយឡែកពីអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ និងក្រុមគ្រូពេទ្យ៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img