ស្តាប់អត្ថបទជាសម្លេង
រតនគិរី៖ ដើម្បីគ្រប់គ្រងស្ថានភាពនៃជំងឺ-១៩ កុំឱ្យផ្ទុះរីករាលដាលបន្តទៀតអាជ្ញាធរក្រុងសង្កាត់បានចុះពិនិត្យទៅលើក្រុមអាជីវករ ដែលលក់បន្លែ ត្រី សាច់ នៅក្នុងសារសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរខេត្តក្រុង។
ក្នុងឱកាសនេះ លោក ពុធ ដានី អភិបាលរងក្រុងនិងក្រុមការងារបានណែនាំដល់ក្រុមអាជីវករថា រាល់អាជីវករណាដែលមិនមានលិខិតបញ្ជាក់ពីការធ្វើតេស្តរហ័សនៅថ្ងៃទី០២ ខែកញ្ញានោះទេ គឺមិនអនុញ្ញាតឱ្យយកបន្លែ ត្រីសាច់ យកមកអង្គុយលក់នៅក្នុងផ្សារសុវត្ថិភាពឡើយ។
លោក ពុធ ដានី ថ្លែងបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដនៅក្នុងផ្សារសុវត្ថិភាពកុំឆ្លងទៅសហគមន៍ផ្សេងទៀត។ លោកក៏បានសំណូមពរដល់ក្រុមអាជីវករណាដែលមានកន្លែងលក់ហើយប៉ុន្តែមិនទាន់បានធ្វើតើដើម្បីរកវិជ្ជមានកូវីដ-១៩ សូមរួសរាន់ទៅធ្វើតេស្តឱ្យបានគ្រប់គ្នា ដើម្បីជៀសវាងការរីករាលដាលនៃជំងឺនេះបន្តទៀត។
ជាមួយគ្នានោះដែរលោក ឆេង រដ្ឋាចៅសង្កាត់រងបឹងកន្សែងក៏បានលើកឡើងថាសម្រាប់ផ្សារសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរខេត្តក្រុងសង្កាត់ ស្ថិតនៅក្នុង ភូមិទេសអន្លង់ សង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។ លោកថាការរៀបចំផ្សារសុវត្ថិភាពនេះគឺជាលើកទី០២សម្រាប់ខេត្តរតនគិរី ហើយការរៀបចំនេះគឺក្នុងគោលបំណង ការទប់ស្កាត់នៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី0២ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់អ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តរតនគិរីមានចំនួន១.២០៣នាក់ ក្នុងនោះអ្នកវិជ្ជមានប្រភេទដែលតាចំនួន១០នាក់ ព្យាបាលជាសះស្បើយ៨២៣នាក់ និងស្លាប់សរុបចំនួន០៨នាក់៕
អត្ថបទ និងរូបភាពដោយ៖ Puthi News