30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តរតនគិរីណែនាំមន្ដ្រីក្រោមឱវាទទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ និងបរបាញ់សត្វព្រៃខុសច្បាប់

ស្តាប់អត្ថបទជាសំឡេង

រតនគិរី៖ អភិបាលខេត្តរតនគិរី ណែនាំដល់គណៈបញ្ជាការក្រុង​/ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិឲ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្ត​  ហើយត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និង​កុំបណ្ដោយឲ្យមាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

ថ្លែងក្នុងឱកាស​ អញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរតនគិរីដើម្បីពង្រឹងការងារ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោ កញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍​ណែនាំដល់គណៈបញ្ជាការក្រុង/ស្រុក បន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ពិសេសត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត។ 

​ជាមួយគ្នានេះលោកអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត/ក្រុង/ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឲ្យបានកាន់តែល្អថែមទៀត។

បន្ថែមពីនោះលោកក៏បានណែនាំ ដល់អង្គភាពនីមួយៗត្រូវមានការដាំដុះដើមឈើ និងផ្កាលម្អ ព្រមទាំងត្រូវមានការចែកវេន សម្រាប់សម្អាតតាមទីសាធារណៈឲ្យបានស្អាត ដើម្បីជាគំរូល្អដល់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img