30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តមណ្ឌលគិរីចុះពិនិត្យការចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំខណៈចាក់បានជាង៦០%

ខេត្តមណ្ឌលគិរី៖  លោកម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងក្រុមការងារ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ នៅអនុវិទ្យាល័យស្រែព្រះ ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺដ៏កាចសាហាវនេះ និងដើម្បីឱ្យបើកដំណើរការសាលារៀនឡើងវិញ។

ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង បានអំពាវនាដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ដែលមានកូនចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ សូមយកកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលអាជ្ញាធរក្រុង/ស្រុក ដែលបានកំណត់ជូនប្រជាពលរដ្ឋ។

យោងតាមលោក គឹមសៀន បញ្ញា អនុប្រធានការិល័យបច្ចេកទេស បានឱ្យដឹងថា ការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ បានប្រហែលជាង៦០% ចាប់ពីថ្ងៃទី១៨ កញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញានេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img