30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តបាត់ដំបង អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យផ្សេងៗ ដោយសារជំនន់ទឹកស្ទឹងសង្កែ កំពុងជន់លិចចូលតំបន់មួយចំនួនក្នុងក្រុងបាត់ដំបង

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពជំនន់ទឹកស្ទឹងសង្កែ នៃខេត្តបាត់ដំបង បាននឹងកំពុងជន់លិចចូលតំបន់មួយចំនួនក្នុងក្រុងបាត់ដំបង ដូចជានៅតំបន់ផ្សារបឹងឈូក ភ្លើងស្តុប២ធ្នូ មុខសាលាក្រុងបាត់ដំបង និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនទៀតនៅអមសង្ខាងស្ទឹងសង្កែ ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានបញ្ជាក់ថា ជំនន់ទឹកស្ទឹងសង្កែនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកហើយ ដោយសារតែមានភ្លៀងខ្លាំងនៅជួរព្រំដែនខាងតំបន់ពាមតា តាតោក និងកំពង់ល្ពៅ មានបរិមាណ១៣០មីលីម៉ែត្រ ធ្វើឱ្យទឹកស្ទឹងសង្កែបានហក់ឡើងខ្លាំងនៅតាមដងស្ទឹង ហើយមន្ត្រីជំនាញរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានធ្វើការបើកទ្វារទឹកទាំង៧ទ្វារ ដើម្បីបញ្ជៀសនូវហានិភ័យនៃទំបន់ស្ទាក់ទឹកទាំង២កន្លែង មានទំនប់ពហុបំណងសេកសក ស្ថិតក្នុងស្រុករតនមណ្ឌល និងទំនប់កង្ហត ស្ថិតក្នុងស្រុកបាណន់ ។

ស្ថិតក្នុងកាលៈទេសៈនៃជំនន់ទឹកភ្លៀងដងស្ទឹងសង្កែនេះដែរ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ មានស្រុកសំឡូត រតនៈមណ្ឌល បាណន់ សង្កែ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសផុតពីហានិភ័យផ្សេងៗពីជំនន់ទឹកស្ទឹងសង្កែនេះ ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img