តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ភូមិសាស្រ្ដ ភូមិកំពង់ពោធិ៍ និងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានការឆ្លងរីករាលកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា(Delta) ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ នេះបេីយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-16.00.05.jpeg)
ការបិទខ្ទប់ភូមិចំនួន០២នេះ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទដែលតា(Delta)នៅក្នុងភូមិសាស្ត្រ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ ចូល លំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដែលបានកំណត់ដោយអាជ្ញាធរ។
ចំពោះបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ និងប្រការ៣នៃសេចក្តីសម្រេចនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩៕
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-16.00.00.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-16.00.00.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-16.00.02.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-16.00.02.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-15.59.51.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-15.59.51.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-15.59.54.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-15.59.54.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-15.59.56.jpeg)
![](https://puthinews.com/wp-content/uploads/2021/09/photo_2021-09-12-15.59.56.jpeg)
អត្ថបទ និងរូបភាពដោយ Puthi News