31 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តកំពត រឹតបន្តឹងការត្រួតពិនិត្យតាម តំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

ស្តាប់អត្ថបទជាសំឡេង

កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា ក្នុងដំណាក់កាលប្រទេសជាតិជួបប្រទះវិបត្តិជំងឺកូវីដ-១៩ កងកម្លាំងគ្រប់ប្រភេទដែលឈរជើងការពារនៅតាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកំពត បានចូលរួមអនុវត្តនតាមបទបញ្ជា ការណែនាំបានល្អ និងមានប្រសិទ្ធភាព។ ដូច្នេះអាជ្ញាធរ និងកម្លាំងត្រូវបន្តរឹតបន្តឹងការត្រួតពិត្យថែមទៀត។ 

លោក ជាវ តាយ បានជំរុញដូចនេះ ក្នុងពេលជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំង ដែលមកពីអង្គភាពឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកំពត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។ នៅក្នុងដំណាក់កាលដែលប្រទេសជាតិជួបប្រទះបញ្ហាការឆ្លងរាលដាលកូវីដ-១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងការពារនៅក្នុងភូមិសាស្ត្រខេត្តកំពត តែងបានចូលរួមគ្រប់សកម្មភាព និងបានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជា វិធានការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបានយ៉ាងល្អ និងមានប្រសិទ្ធភាព។

ទោះយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត ក៏បានជុំរុញលើកទឹកចិត្ត ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមភូមិសាស្រ្ត ព្រំដែនគោក ព្រំដែនទឹកក្នុងខេត្តកំពត ឱ្យបានល្អបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់រូបភាព ការលួចឆ្លងដែនខុសច្បាប់ ពិសេសត្រូវពិនិត្យ និងធ្វើតេស្តដាច់ខាតរាល់អ្នកដំណើរឆ្លងដែន និងត្រូវបន្តផ្សព្វផ្សាយជំរុញការចូលរួមអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ចួនជាប្រចាំថែមទៀត៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img