26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខេត្តកំពង់ឆ្នាំងបង្ក្រាបរបាំងស្បៃមុង ១៩កន្លែងត្រូវបានបង្ក្រាប និងរុះរើបំផ្លាញចោល

កំពង់ឆ្នាំង៖ របាំងស្បៃមុងដែលជាឧបករណ៍ចាប់ត្រីល្មើសច្បាប់ចំនួន១៩កន្លែង ត្រូវបានកម្លាំងជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងសហគមន៍នេសាទ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាប និងរុះរើបំផ្លាញចោល នៅដើមខែមករា ឆ្នាំ២០២២នេះ។ 

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងសប្តាហ៍កន្លងទៅនេះ បទល្មើសរបាំងស្បៃមុងចំនួន១៩កន្លែង នៅតាមដែននេសាទនានា ត្រូវបានបង្ក្រាប និងរុះរើបំផ្លាញចោល ប៉ុន្តែជនប្រព្រឹត្តបទល្មើស មិនត្រូវបានឃាត់ខ្លួនឡើយ។ ពួកគេបានរត់គេចខ្លួននៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងចម្រុះបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនូវរបាំងស្បៃមុងចំនួន១៩កន្លែង ប្រវែង១.០៨០ម៉ែត្រ លូស្បៃមុង២៦មាត់បង្គោលចំនួន៣០០ដើម និងចាក់លែងត្រីចម្រុះចំនួន៨០គីឡូក្រាម៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img