30 C
Phnom Penh
Monday, October 7, 2024

អាជ្ញាធរខេត្តកោះកុង កំពុងជំរុញការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងមូលដ្ឋានទៅជាផ្លូវបេតុង

ស្តាប់អត្ថបទជាសម្លេង

កោះកុង៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងមូលដ្ឋាននៃខេត្តកោះកុង កំពុងប្រែក្លាយពីផ្លូវដី ឬក្រាលក្រួសទៅជាផ្លូវបេតុងជាបណ្តើរៗហើយ ដែលកាន់តែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ។

យ៉ាងណាមិញទោះរងវិបត្តិជំងឺកូវីដ១៩ និងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង យ៉ាងណាក្តី រដ្ឋបាលស្រុកមណ្ឌលសីមា នៅតែមមាញឹក លើការងារជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា មានប្រសាសន៍ថា ក្រៅពីការងារជួសជុល ថែទាំផ្លូវ ក៏នៅមានការសាងសង់ជាផ្លូវបេតុងថ្មីៗជាច្រើនខ្សែទៀតផងដែរ។ ជាក់ស្តែងផ្លូវបេតុងថ្មីស្រឡាងចំនួន ២ខ្សែប្រវែង ៧៣៦ម៉ែត្រ និងទទឹង ៧ម៉ែត្រ បានតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយវាជាចំណងដៃថ្មីមួយផ្នែកដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ពីភូមិឆ្ងាយដាច់ស្រយាល មកកាន់មណ្ឌលសុខភាពនាងកុក តាមរយៈគម្រោងថវិការបស់រដ្ឋបាលខេត្តកោះកុង បានផ្តើមអនុវត្តន៍កាលពីខែមិថុនា ដល់ខែសីហា ធ្វើឱ្យកើតមានជាផ្លូវបេតុងទាំងនេះឡើង។

បើតាមការអះអាងបន្ថែមពីលោកអភិបាលស្រុក ថា ក្រៅពីផ្លូវបេតុងថ្មីចំនួន ២ខ្សែខាងលើនេះ ក៏មានផ្លូវបេតុង ១ខ្សែទៀតថ្មីស្រឡាង នៅភូមិពាមក្រសោប ឃុំពាមក្រសោប ដែលមានប្រវែង ២១៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ តបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃលើសេវាសាធារណៈផងដែរ៕

ត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img