30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្សារក្រមួន ដែលប្រមូលផ្តុំមនុស្សជាច្រើន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ គណៈបញ្ជាការឯកខណ្ឌ៧មករា បានបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ជាពិសេសនៅតាមផ្សារក្រមួនដែលប្រមូលផ្តុំមនុស្សជាច្រើន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បន្តទៀត។  

លោកវរ:សេនីយ៍ត្រី ង៉ែត សារុន អធិការរងទទួលផែនសណ្តាប់ធ្នាប់ បានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា តាមគោលការណ៍របស់លោកអភិបាលខណ្ឌ៧មករា កងកម្លាំងត្រូវចុះរៀបចំ និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងការដាក់តាំងលក់របស់របរនៅតាមផ្ទះ និងនៅតាមដងផ្លូវតូចៗ ជាពិសេសនៅតាមផ្សារជុំវិញផ្សារអូឫស្សី(ផ្សារក្រមួន)ឱ្យទ្បើងលក់លើចិញ្ចើមផ្លូវបញ្ចៀសការកកស្ទះនៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដើម្បីឱ្យពួកគាត់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ ម្យ៉ាងវិញទៀត ម្ចាស់អាជីវកម្មទាំងអស់ដែលដាក់តាំងលក់របស់របរនៅតាមដងផ្លូវ ត្រូវដាក់តាំងលក់របស់របរនៅក្នុងផ្ទះ ដើម្បីរក្សាទុកផ្លូវសម្រាប់អ្នកថ្មើរជើង បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងជនពិការភាពធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ និងបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងមូលដ្ឋានផងដែរ។  

ទន្ទឹមនឹងនេះ លោកអធិការរង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឱ្យបានត្រឹមត្រូវតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ និងចូលរួមជាមួយក្រសួងសុខាភិបាល ដោយអនុវត្តទាំងអស់គ្នានូវវិធានការ ៣កុំ និង ៣ការពារ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img