31 C
Phnom Penh
Monday, November 11, 2024

អាជ្ញាធរខណ្ឌចំការមន ចាប់ផ្តើមសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគក្នុងសាលារៀន ត្រៀមបើកដំណើរការឡើងវិញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានដឹកនាំមន្ត្រី និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ចុះសម្អាតបរិស្ថានក្នុងទីធ្លាវិទ្យាល័យទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២១។ 

ការចុះធ្វើអនាម័យបរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគគឺ ស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមបើកដំណើរការសាលាឱ្យសិស្សបានចូលរៀនឡើងវិញនៅពេលឆាប់ៗខាងមុខ។ ការសម្អាតទីធ្លាសាលានៅពេលនេះដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញដោយការទុកចិត្ត និងកាត់បន្ថយការព្រួយបារម្ភពីការឆ្លងជំងឺ កូវីដ-១៩នៅក្នុងបរិវេណសាលា។ នេះជាជំហានដំបូងសម្រាប់ឱ្យសិស្សថ្នាក់ទី១២ និងថ្នាក់ទី៩បានត្រៀមខ្លួនក្នុងការចូលសិក្សាឡើងវិញ និងត្រៀមខ្លួនប្រលងនៅពេលខាងមុខឆាប់ៗ ក្រោយការវាយតម្លៃនៃការបើកសាលារៀនឡើងវិញ ហើយការសម្អាតសាលានេះ នឹងបន្តធ្វើនៅតាមសាលាផ្សេងនៅក្នុងខណ្ឌបន្តទៀត។ នេះជាការ។ ឡើងរបស់ លោកអភិបាលខណ្ឌចំការមន។

លោក ថេង សុថុល បានបន្ថែមថា ក្នុង៥សង្កាត់របស់ខណ្ឌចំការមន មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ច្រើនទេមួយរយ:ពេលចុងក្រោយនេះ តែកំពុងឈរក្នុងចំណុចលឿង ហើយទោះបីជាស្ថានភាពរាងធូរស្រាលក៏ពិតមែនតែអាជ្ញាធរនៅតែបន្តស្វែងរកមុខសញ្ញាអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ដើម្បីធ្វើការទប់ស្កាត់បានទាន់ពេលវេលា។ 

ជាមួយគ្នានេះ លោក កុយ សេដា នាយកវិទ្យាល័យទួងទំពូង បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាល័យបានធ្វើការត្រៀមរួចរាល់សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញ ដោយខាងសាលាកំពុងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ២ដងរួចមកហើយ នៅតាមអាគារសិក្សាដោយរដ្ឋបាលខណ្ឌ។

ក្រៅពីនេះក្នុងចំណោមលោកគ្រូអ្នកគ្រូចំនួន២១៥/២១០បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ បានរួចរាល់ នៅសល់តែ៥នាក់ប៉ុណ្ណោះដែលមានជំងឺប្រចាំកាយមិនអាចចាក់វ៉ាក់សាំងបាន ខណ:ចំនួនសិស្សានុសិស្សទាំងអស់នៅក្នុងសាលាបានចាក់វ៉ាក់សាំងប្រមាណ៩៨ភាគរយ នៅសល់២ភាគរយដែលជាសិស្សមានជំងឺប្រចាំកាយដូចជាទឹកនោមប្រៃជាជាដើម៕

អត្ថបទ និងរូបភាពដោយះ Puthi news

អានបន្ត

spot_img
spot_img