30 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរក្រុងស្ទឹងសែន រកឃើញអាជីវកផ្សារស្ទឹងសែន ៥០នាក់ ឆ្លងកូវីដ-១៩ ក្នុងចំណោមជាង៥០០នាក់

កំពង់ធំ៖ លោក ម៉ាក់ ប៊ុនហុង អភិបាល ក្រុងស្ទឹងសែន បានឱ្យដឹងថា ការយកសំណាកបងប្អូននៅផ្សារស្ទឹងសែន សរុប៥៦៣នាក់ វិជ្ជមាន៥០នាក់ ស្រី៣១នាក់ បានចប់នាម៉ោង៧យប់ ថ្ងៃទី១១ ខែសីហាឆ្នាំ ២០២១ នៅសាលាបឋសិក្សាកំពង់ធំក្រុង។

លោកអភិបាលក្រុងស្ទឹងសែន ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករទាំងអស់ដូចជាប្រជាពលរដ្ឋ សូមអនុវត្តន៍ឱ្យបាន វិធានការការពារសំខាន់ ជាពិសេសការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយអ្នកដែលពាក់ព័ន្ធជាមួយអាជីវករផ្សារខាងលើនេះ ត្រូវប្រញាប់មកធ្វើតេស្តឱ្យខាងតែបាន បើអ្នកប៉ះប្រយោល ក៏ត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ ប្រសិនជាសុខភាពមិនប្រក្រតីសូមរាយការណ៍មកអាជ្ញាធរទៅកាន់មណ្ឌលសុខភាពជាបន្ទាន់។

សូមបញ្ជាក់ផងថា ផ្សារស្ទឹងសែន ហៅផ្សារចាស់ របស់អាជ្ញាធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើការបិទខ្ទប់ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រហូតដល់យប់ថ្ងៃទី ១១ ខែសីហានេះដើម្បីយកសំណាកពីអាជីវកររកមេរោគកូវីដ-១៩៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img