26 C
Phnom Penh
Saturday, July 27, 2024

អាជ្ញាធរក្រុងច្បារមន ព្រមានឱ្យអ្នកចាក់ដីលុបបិទប្រឡាយទឹក ប្រញាប់កាយចេញបន្ទាន់

ស្តាប់អត្ថបទជាសម្លេង

កំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀងបាន និងកំពុងបង្កការជនលិចស្រែស្រូវរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិចតា ហើយកំពុងធ្វើឱ្យវត្តអារាម សាលារៀន និងលំនៅដ្ឋានជាច្រើនខ្នងក្នុងសង្កាត់ស្វាយក្រវ៉ាន់កំពុងរងការលិចលង់ ហើយកំណាត់ផ្លូវមួយខ្សែ ក៏ត្រូវកាត់ផ្តាច់ដោយចរន្តទឹកហូរផងដែរ។ អភិបាលក្រុងច្បារមន និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងដោះស្រាយកង្វល់នេះភ្លាមៗដើម្បីបញ្ជៀសការជនលិចនេះ។

លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានចុះពិនិត្យស្ថានភាពទឹកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានការជនលិចនេះ ផ្តើមឡើងពីក្រុមមនុស្សមួយចំនួនបានចាក់ដីរំលោភយកនិងបិទប្រឡាយទឹក ធ្វើឱ្យទឹកគ្មានច្រកចេញ។ ក្រៅពីនោះមានប្រជាពលរដ្ឋមួយចំនួនបានសង់ផ្ទះពីលើប្រឡាយតែម្តង ដោយលួចចាក់បំពេញបន្តិចម្តងៗ ធ្វើឱ្យប្រឡាយរួមតូច ទឹកហូរយឺត។ មួយវិញពលរដ្ឋដែលមានផ្ទះនៅអមសងខាងផ្លូវបានដាក់លូរំដោះទឹកតូចខុសបច្ចេកទេស ទឹកហូរមិនទាន់។

ដោយបញ្ហាទាំងអស់នេះ អភិបាលក្រុងច្បារមន បានដាក់វិធានការក្តៅឱ្យម្ចាស់ការដ្ឋានដែលចាក់ដីលុបប្រឡាយ ដាក់គ្រឿងចក្រកាយយកដីចេញពីប្រឡាយជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យរំលោភ ឬគ្រប់គ្រងដីប្រឡាយនេះឡើយ។ បើមិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលក្រុងនឹងចាត់វិការច្បាប់ជាធរមាន។ ចំពោះពលរដ្ឋដែលរស់នៅលើប្រឡាយរដ្ឋបាលក្រុងកំពុងធ្វើការពិនិត្យ និងដោះស្រាយបន្ទាន់ផងដែរ។ មួយវិញទៀតអាជ្ញាធរក៏កំពុងជូនដំណឹងដល់អ្នកដែលមានខ្នងផ្ទះដែលបានដាក់លូរំដោះទឹកខុសបទដ្ឋានបច្ចេកទេស ឱ្យកាយចេញហើយដាក់លូថ្មីដែលមានស្តង់ដារអាចរំដោះទឹកបានលឿន។

បន្ទាប់មកអាជ្ញាធរក្រុង និងមន្ទីរជំនាញក៏បានដាក់គ្រឿងចក្រកាយបើកមុខទឹកដើម្បីឱ្យហូរធ្លាក់ទៅខាងក្រោម ធ្វើយ៉ាងណាសង្គ្រោះប្រជាពលរដ្ឋដែលលិចលង់នៅផ្នែកខាងលើសិន ហើយទើបបន្តវិធានការលើអ្នកពាក់់ពន្ធ័តាមក្រោយ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img