31 C
Phnom Penh
Wednesday, November 6, 2024

អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកណើរការសាងសង់​

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ៖ សមិទ្ធផលថ្មី គឺអាងចម្រោះទឹកកខ្វក់ទី៣ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ទៅទឹកស្អាតមុនបង្ហូរចូលទៅសមុទ្រ ក្នុងមួយថ្ងៃបាន២ម៉ឺនម៉ែត្រគុប​ ត្រូវបានសម្ពោធដំណើរការសាងសង់នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ ក្រោមការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោកគួច ចំរើន អភិបាល បានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ទាំង សំណង់លំនៅដ្ឋានសណ្ឋាគារផ្ទះសំណាក់ ប្រជាពលរដ្ឋមានការកើនឡើង ហើយការបំពុលបរិស្ថានក៏មានការកើនឡើងខ្ពស់ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ បានគិតគូរអំពី បរិស្ថាន ជាចម្បងជាពិសេស នៅការបង្ហូរកាកសំណល់រាវផ្សេងៗចូលទៅសមុទ្រដោយផ្ទាល់ ដែលបង្កឱ្យមានការប៉ះពាល់ សុខុមាលភាព បាត់សោភណភាព បរិស្ថាន នៅក្នុងក្រុងក៏ដូចជានៅ តំបន់ឆ្នេរ ដូចនេះទើបរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ស្ថាបនាស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២ ម៉ឺនម៉ែត្រគុប ក្នុង១ថ្ងៃ សាងសង់លើផ្ទៃដីជាងមួយហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។     

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២រួចមកហើយ ដែលបានដាក់ឱ្យដំណើរកាប្រកបដោយជោគជ័យ ក្នុងនោះមាន អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណជាង ៥ ពាន់ម៉ែត្រគុប ក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណជាង ៧ ពាន់ម៉ែត្រ គុប ក្នុង១ថ្ងៃ  ទឹកកខ្វក់ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ៕ 

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img