ស្តាប់អត្ថបទជាសម្លេង
ខេត្តបន្ទាយមានជ័យ៖ នាយឧត្តម សេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការលទ្ឋកម្ម តំណាងលោក សក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ បានប្រគល់អាគារទីស្នាក់ការច្រកទ្វារព្រំដែន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត(កម្ពុជា-ថៃ) ដែលមានទីតាំងស្ថិតនៅ លើផ្ទៃដីចំនួន៨៦១៨ម៉ែត្រការ៉េ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។
អាគារទីស្នាក់ការ ច្រកទ្វារព្រំដែន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមានទំហំផ្ទៃដីចំនួន៨៦១៨ម៉ែត្រការ៉េនោះ រួមមាន អាគារបំពេញបែបបទច្រកចេញ-ចូលទំហំ៣៥, ៥០ ម៉ែត្រ × ៥៦,៣៩ម៉ែត្រ ដែលមានកម្ពស់៣ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២) ធ្វើអំពីបង្តុំបេតុង ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿងស្រកាលេញ តម្លើងបុស្សុកចំនួន៥ និងស្ថាបនាហេដ្ឋារច នាសម្ព័ន្ធផ្លូវថ្នល់។
នាយឧត្តម សេនីយ៍ សេង យូអ៊ាន់ បានសរសើរដល់ប្រធាន អនុប្រធានការិយាល័យ អង្គភាព ជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចថា បានខិតខំបំពេញតួនាទីក្នុង ការបម្រើប្រជាពលរដ្ឋកន្លងមក ពិសេសក្នុង អំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា ទីតាំងអាគារខាងលើនេះដំបូងជាប្រាទកំពូលបី និងកន្លែងបំពេញបែបបទ មាន លក្ខណៈតូចចង្អៀត។ ដោយមានកា រយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃត្រូវបានសាងសង់ឡើងថ្មីស្រឡាង និងធំទូលាយ ដើម្បីងាយស្រួលក្នុងកិច្ចការបម្រើសេវា បំពេញបែប បទ ចេញ-ចូល ជូនភ្ញៀវជាតិ និងអន្តរជាតិ។ រីឯប្រសាទកំពូលបី ត្រូវបានអាជ្ញាធរយកទៅដាក់ធ្វើឃ្លោងទ្វាវត្តនៅអូឬស្សី ក្រុងប៉ោយប៉ែត៕
អត្ថបទ និងរូបភាពដោយ៖ Puthi News