31 C
Phnom Penh
Monday, November 11, 2024

អភិបាលរាជធានីភ្នំពេញ ប្រាប់ឱ្យខណ្ឌទាំង១៤ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការត្រួតពិនិត្យបណ្ណចាក់វាក់សាំងកូវីដ-១៩ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ រៀងរាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវបង្ហាញបណ្ណចាក់វាក់សាំង ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខ។

ការជំរុញដោយ លោក ឃួង ស្រេង ដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ត្រូវបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬបណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កូវីដ-១៩ ឱ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយ កាលពីសប្តាហ៍មុន។ កាតធ្វើដូចនេះដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខ៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img
spot_img