26 C
Phnom Penh
Tuesday, December 10, 2024

អភិបាលខេត្តមណ្ឌលគីរី ថា អ្នកណាចាក់ដីលុបបឹង លុបអូរត្រូវកាយចេញវិញជាបន្ទាន់

មណ្ឌលគីរី៖ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានបញ្ជាឱ្យអ្នកដែលចាក់ដីលុបបឹង លុបអូរត្រូវកាយចេញវិញជាបន្ទាន់។

អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងបែបនេះនៅក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរងក្រុង និងនាយករដ្ឋបាលក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោកថង់ សាវុន បាននិយាយថា យើងមិនអនុញ្ញាតឲ្យមានការចាក់លុបបឹង លុបអូរជាដាច់ខាត បើអ្នកណាដឹងខ្លួនឆាប់កាយចេញវិញជាបន្ទាន់។ លោក ថង សាវុន ក៏បានបញ្ជាដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវមានវិធានការបន្ទាន់ក្នុងរឿងលុបបឹងលុបអូរនេះផងដែរ។

សូមជម្រាបថាកាលពីពេលថ្មីៗនេះបឹងធម្មជាតិមួយកន្លែងដែលមានទីតាំង នៅខាងក្រោយរីហ្សតលោកឧកញ៉ាល័ក្ខ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តបណ្ឌលគិរី ត្រូវបានអ្នកស្រីជួន សំនៀង ចាក់ដីលុប។ អ្នកស្រីជួន សំនៀងគឺជាកូនស្រីលោកជួន សំបុក ដែលសមាជិកក្រុមប្រឹក្សាស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បន្ទាប់ពីមានករណីនេះ កាលពីព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះរបស់សាលាក្រុងសែនមនោរម្យ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំងជាក់ស្ដែង ដែលសង្ស័យថា មានការចាក់ដីរំលោភចំណីអូរ នឹងធ្វើការផ្ទៀងឡើងវិញ ។
អំឡុងនោះលោក អ៊ាង សុគន្ធ រកឃើញថា ពិតជាមានករណីរំលោភយកអូរ និងចំណីអូរមែន ។

លោកថាករណីនេះពីដើមត្រូវផាកពិន័យ និងឱ្យកាយដីចេញវិញ ប៉ុន្តែបច្ចុប្បន្នប្រឈមនឹងទោសទណ្ឌជាប់ពន្ធធនាគារ។ តែយ៉ាងណាក៏ដោយលោកថា ចាំផ្ទៀងផ្ទាត់ប្លង់មើលសិន ដោយឱ្យភាគីអ្នកស្រី ជួន សំនៀង យកប្លង់ដីរបស់ខ្លួនទៅសាលាក្រុងដើម្បីផ្ទៀងផ្ទាត់និយាមការ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img